លោក កឹម សុខា ត្រូវចោទប្រកាន់ចំណែកឯ​គណបក្សសង្គ្រោះជាតិ​ប្ដេជ្ញា​ធ្វើបាតុកម្ម​និងពហិការ​មិនចូល​ប្រជុំសភា

នៅក្នុងការកើនឡើងនៃវិបត្តិនយោបាយដែលរឹតតែខ្លាំងឡើងនៅក្នុងប្រទេសនោះ បទចោទប្រកាន់ជាបឋម ត្រូវបានធ្វើឡើងប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីថ្ងៃសុក្រ ដោយបណ្ដាលឲ្យ គណបក្ស របស់លោកប្រកាសធ្វើពហិការមិនចូលប្រជុំសភា ហើយគំរាមធ្វើមហាបាតុកម្ម ដោយមានការគាំទ្រ ពី សហជីពដ៏ធំ។ លោក យ៉េត ចរិយា ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពីបទប្រព្រឹត្ត បទល្មើស ជាក់ស្ដែង ដោយមិនបានចូលបំភ្លឺតាម ដីកាកោះ របស់តុលាការពីរលើកទាក់ទិនទៅនឹងរឿងអាស្រូវ ផ្លូវភេទរបស់លោកជាមួយស្ដ្រីម្នាក់ជាជាងកាត់សក់។ រឿងអាស្រូវផ្លូវភេទដែលគេចោទទៅលើលោក កឹម សុខា បានផ្សព្វផ្សាយជាសាធារណៈ តាមរយៈ ខ្សែអាត់ សំឡេងតាមទូរស័ព្ទដែលបែកធ្លាយ ដែលគណបក្សប្រជាជនកម្ពុជាអះអាងថា ជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា ក្នុងអំពើសញ្ចារកម្ម គឺនាំឲ្យមានការចាប់ខ្លួនជាបន្តបន្ទាប់ដែលក្រុមសិទ្ធិមនុស្សបានចាត់ទុកថា ជាការតាម ប្រមាញ់អ្នករិះគន់រដ្ឋាភិបាល។ កាលពីព្រឹកថ្ងៃសុក្រ មានសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង៥០នាក់ បានប្រមូលផ្ដុំគ្នា នៅខាង ក្រៅទីស្នាក់ការកណ្ដាលគណបក្សនៅខណ្ឌមានជ័យ ក្នុងក្រុងភ្នំពេញ ដែលនៅទីនោះយោងតាមលោក យឹម […]

The post លោក កឹម សុខា ត្រូវចោទប្រកាន់ចំណែកឯ​គណបក្សសង្គ្រោះជាតិ​ប្ដេជ្ញា​ធ្វើបាតុកម្ម​និងពហិការ​មិនចូល​ប្រជុំសភា appeared first on The Cambodia Daily.