ខណៈ​នេះ កម្មករ​រោងចក្រ «​សេង​ហុង​យាន​»​កំពុង​តវ៉ា​នៅ​មុខក្រសួង​ការងារ

រាជធានី​ភ្នំពេញ ៖​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា កម្មករ​ជិត​១០០​នាក់​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ ប៉ាក់ «​សេង​ហុង​យាន​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​លើកគ្នា​មក​តវ៉ា​នៅ​មុខក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា​ការ​លើកគ្នា​តវ៉ា​នៅ​មុខក្រសួង​ការងារ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា​នេះ ធ្វើ​ឡើង​បន្ទាប់​ពួក​គេ​បាន​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ។ ក្រុម​កម្មករ​បាន​ចោទ​ក្រុមហ៊ុន​រោងចក្រ «​សេង​ហុង​យាន​» ថា​មិន​បាន​ជូនដំណឹង​មុន​ពី​ការ​រំសាយ​កម្មករ និង​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ប្រាក់​ដំណាច់​ផ្សេង​ៗ ។

ជាមួយ​គ្នា​នេះ​ក្រុម​កម្មករ​ក៍បាន​លើក​រូបថត​និង​លើក​បដា​សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​ក្រសួង​ការងារ ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ប្រាក់​ដំណាច់​នានា​ដែល​ពួក​គេ​ធ្លាប់​បាន​បម្រើ​ការងារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៕