ខ្សែភាពយន្តរឿងវិកលចរិក ដាក់ឲ្យអ្នកគាំទ្រ និងអ្នកជំនាញជាង ៣០នាក់វាយតម្លៃ រិះគន់ មុននឹងធ្វើការផលិត

ខ្សែភាពយន្តរឿងវិកលចរិក កំពុងសិក្សាអត្ថបទរឿង យ៉ាងប្រុងប្រយត្ន័បំផុត ដោយបានដាក់ឲ្យអ្នកគាំទ្រ និងអ្នកជំនាញជាង ៣០នាក់វាយតម្លៃ រិះគន់ មុននឹងធ្វើការផលិត 

ភ្នំពេញ៖ នេះបើតាមការរៀបរាប់ពីលោកហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្មមាតុចក្រហ្វីលម៍ និងជាអ្នកដឹកនាំរឿងនេះ បានអោយដឹងថា មូលហេតុដែលលោកបានដាក់អត្ថបទរឿងរបស់លោក ក្រោយពីក្រុមការងាររបស់លោកសរសេររួច អោយទៅអ្នកគាំទ្រ និងអ្នកជំនាញភាពយន្តវាយតម្លៃនៅក្នុងរឿងរបស់លោក ក៏ដោយសារតែលោកគិតថា អ្នកគាំទ្រគឺមានសារៈសំខាន់ណាស់។ បើសិនជាភាពយន្តមួយអត់មានអ្នកគាំទ្រ ភាពយន្តនោះប្រាកដណាស់ពិតជាបរាជ័យ ហេតុដូច្នេះហើយបានលោកធ្វើបែបនេះ ព្រោះលោកសម្លឹងឃើញថា ពេលនេះអ្នកទស្សនាគាត់ចេះមើលភាពយន្តនិងវិភាគភាពយន្តច្រើនជាងមុន មិនមែនអោយតែភាពយន្តខ្មែរ គឺពួកគេទៅគាំទ្រនោះទេ។ មួយវិញទៀត ដោយសារកន្លងមកភាពយន្តខ្មែរផលិត រួចតែងតែមានការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកទស្សនាមិនសំចៃដៃផងនោះ លោកក៏សម្រេចធ្វើបែបនេះដើម្បីលោកបានស្វែងយល់យោបល់ល្អៗខ្លះ ពីអ្នកគាំទ្រ និងអ្នកជំនាញបន្ថែម ជាជាងលោកផលិតរឿងហើយ មិនត្រូវចិត្តទស្សនិកជន។ 

អ្នកដឹកនាំរឿងដែលនឹងក្លាយជាតួសម្តែង ក្នុងរឿងវិកលចរិតរូបនេះបានបន្ថែមទៀតថា ខ្សែភាពយន្តនេះជាខ្សែភាពយន្ត ដែលលោកប្រិតប្រៀង និងលម្អិតជាទីបំផុត ព្រោះលោកគិតថាក្រោយពីលោកផលិតរួច លោកនឹងយករឿងនេះទៅប្រឡង ជាមួយនឹងកម្មវិធីភាពយន្ត អន្តរជាតិផ្សេងៗផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload