នេះហើយ​ជា​លទ្ធផល​ដែល​កំពូល​តារា​ហូលីវូដ Johnny Depp វាយ​ធ្វើបាប​ប្រពន្ធ​

Videos


ចៅក្រមតុលាការជាន់ខ្ពស់ទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក បានសម្រេចឱ្យ ចន្នី ឌេប (Johnny Depp) អាយុ ៥២ ឆ្នាំ តារាហូលីវូដដ៏ល្បី ឱ្យនៅឆ្ងាយពីភរិយា អេមបឺរ ហឺត អាយុ ៣០ ឆ្នាំ ដែលប្រេះឆាគ្នា ក្រោយពីភរិយារូបនេះចោទប្រកាន់ ចន្នី បានប្រើហិង្សាលើនាងឱ្យមានរបួសជាំភ្នែក និង ថ្ពាល់ ។ ហឺត បានបង្ហាញរូបភាពរបួសរបស់នាងទៅតុលាការ ព្រមទាំងប្តឹងថា «ខ្ញុំខ្លាច បើសិន ចន្នី ត្រឡប់មកវិញច្បាស់ជាធ្វើបាបខ្ញុំទាំងរាងកាយ និង ចិត្តមកលើរូបខ្ញុំ» ។

នេះហើយ​ជា​លទ្ធផល​ដែល​កំពូល​តារា​ហូលីវូដ Johnny Depp វាយ​ធ្វើបាប​ប្រពន្ធ​

នាងបន្តទៀតថា «ក្នុងថ្ងៃកើតហេតុ ចន្នី ស្រវឹង បានវាយលើផ្ទៃមុខ និង គប់ទូរស័ព្ទ រហូតមានរបួសជាទម្ងន់» ។ គេទាំងពីរបានរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ ខែ ក៏ចាប់ផ្តើមរង្គោះរង្គើ រហូតធ្វើឱ្យព័ត៌មាននេះកក្រើកទូទាំងពិភពលោក ។ ក្រោយពីរឿងនេះល្បីខ្ទរខ្ទារក្នុងមជ្ឈដ្ឋានហូលីវូដមក ឡរ៉ា វេសឆឺរ អ្នកនាំពាក្យ របស់ ចន្នី ឌេប បានចេញមកបដិសេធថា រឿងរ៉ាវដែលភរិយាខ្លួននិយាយ មិនមែនជាការពិតទេ ហើយគេនឹងសម្ភាសពីភាពបរិសុទ្ធក្នុងពេលឆាប់ៗនេះ ។ 

នេះហើយ​ជា​លទ្ធផល​ដែល​កំពូល​តារា​ហូលីវូដ Johnny Depp វាយ​ធ្វើបាប​ប្រពន្ធ​

វេសឆឺរ និយាយទៀតថា ចន្នី មិនបានយកទូរស័ព្ទ iPhone គប់ទៅលើនាង អេមបឺរ ហឺត ទេ នាងកំពុងតែព្យាយាមចោទ ដើម្បីប្តឹងទារសំណងពី ចន្នី ។ ស្របពេលជាមួយគ្នានេះ វេបសាយ TMZ បានរាយការណ៍ថា លោកស្រី ឡរី អែន អាល់លីសាន់ ប្រពន្ឌដើមលោក ចន្នី ឌេប បានសម្តែងយោបល់ថា «ខ្ញុំមិនជៀពាក្យ ចោទប្រកាន់របស់នាង អេមបឺរ ហឺត ទេ ព្រោះកាលនៅរួមរស់ជាមួយគ្នា ចន្នី មិនដែលធ្វើបាបបែបនេះឡើយ គេជាបុរសស្លូតបូត ទន់ភ្លន់ » ៕ សូរ្យកាន្ត (ខាវស៊ុត+កាពូក)

នេះហើយ​ជា​លទ្ធផល​ដែល​កំពូល​តារា​ហូលីវូដ Johnny Depp វាយ​ធ្វើបាប​ប្រពន្ធ​
នេះហើយ​ជា​លទ្ធផល​ដែល​កំពូល​តារា​ហូលីវូដ Johnny Depp វាយ​ធ្វើបាប​ប្រពន្ធ​
នេះហើយ​ជា​លទ្ធផល​ដែល​កំពូល​តារា​ហូលីវូដ Johnny Depp វាយ​ធ្វើបាប​ប្រពន្ធ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត