តារា​កំប្លែង វ៉ាន់ នី​ឡា សុំទោស​គូ​ដណ្តឹង​ដែល​កំពុង​អន់ចិត្ត​!

Videos


ក្រោយពីភ្ជា្ប់ពាក្យគេសង្កេតឃើញ វ៉ាន់ នីឡា កាន់តែមានរូបសម្រស់ស្រស់ស្អាត ធំពេញរូបរាង គួរអោយស្រលាញ់ បើគិតមកដល់ពេលនេះ តារាកំប្លែងវ័យក្មេងម្នាក់នេះ បានភ្ជាប់ពាក្យជិតមួយខែ ។ តែថ្មីៗនេះគេបានឃើញ វ៉ាន់ នីឡា បង្ហោះពាក្យសុំទោសដល់គូដណ្តឹង ដែលកំពុងអាក់អន់ចិត្តចំពោះរូបនាង តែគេមិនដឹងច្បាស់ថា អាក់អន់ចិត្តរឿងអ្វីនោះឡើយ ។ ថ្មីៗនេះគេបានឃើញ វ៉ាន់ នីឡា បង្ហោះសារនៅក្នុងហ្វេសប៊ុក ដែលមានអត្ថន័យថា«សុុំទោស ដែលអូនធ្វើអោយបងអន់ចិត្ត ឈប់អន់ចិត្តជាមួយអូនទៀតទៅណាបង I Love u» ។

តារា​កំប្លែង វ៉ាន់ នី​ឡា សុំទោស​គូ​ដណ្តឹង​ដែល​កំពុង​អន់ចិត្ត​!

ជាមួយសារមួយឃ្លា នេះ បានធ្វើអោយមិត្តភក្តិក្នុងហ្វេសប៊ុក Comment ជាច្រើន ដែលអ្នកខ្លះក៏បានសួរថា តើគូដណ្តឹង របស់នាងអាក់អន់ ចិត្តរឿងអ្វី? ឯខ្លះទៀតក៏បានលើកទឹកចិត្តថា កុំអន់ចិត្តអី បើស្រលាញ់គ្នាត្រូវចេះទុកចិត្តគ្នា ។ ប៉ុន្តែយ៉ាងណា គេមិនដឹងច្បាស់ថា មានរឿងអ្វីបានជាលោក ផន រង្សី ជាគូដណ្តឹងអន់ចិត្ត និង នីឡា នោះទេ ។ មានការ សន្និដ្ឋាន ថាគូដណ្តឹង នីឡា ប្រហែលជាអន់ចិត្ត ដោយសាររឿងនាយចឺម ។ ក្នុងនោះក៏មានការ លើកឡើង ថាជារឿងធម្មតាសម្រាប់មនុស្សពីរនាក់ស្រលាញ់គ្នាតែងតែមានការអាក់អន់ចិត្ត ។ តែសំខាន់ត្រូវតែជឿជាក់គ្នា ។ មុននិងឈានដល់ការភ្ជាប់ពាក្យ វ៉ាន់ នីឡា និង គូដណ្តឹងបានស្គាល់គ្នា និង ស្វែងយល់ចិត្តថ្លើមគ្នា ប្រមាណជិតមួយឆ្នាំមកហើយ ។

តារា​កំប្លែង វ៉ាន់ នី​ឡា សុំទោស​គូ​ដណ្តឹង​ដែល​កំពុង​អន់ចិត្ត​!

គួរបញ្ជាក់ថា វ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយលោក ផន រង្សី ជាកូនប្រុសរបស់ម្ចាស់ផលិតកម្ម និង ល្ខោន ភី សុគន្ធធី កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់ភ្ញៀវក្នុង និង ក្រៅសិល្បៈប្រមាណជាពីររយនាក់ ។ ការរៀបចំពិធីភ្ជាប់ពាក្យរបស់នាង បានចំណាយប្រាក់ជាងមួយម៉ឺនដុល្លារ ។ វ៉ាន់ នីឡា និង គូដណ្តឹងត្រៀម និង រៀបការនៅបីឆ្នាំខាងមុខនេះ ។ ពីមួយថ្ងៃទៅមួយថ្ងៃ តារាកំប្លែងរូបនេះកាន់ តែទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនដែលមួយខែៗនាងរកចំណូលបានរាប់ពាន់ដុល្លារ ៕ចេនី