តើ​មនុស្ស​ស្រី​ គួរ​សារភាព​ស្នេហ៍​ដែរឬទេ ?

ប្រសិនបើមនុស្សស្រីស្រលាញ់បុរសណាម្នាក់ តើគាត់គួរតែសារភាពស្នេហ៍ទៅកាន់បុរសម្នាក់នោះដែរឬទេ ? តើវាជារឿងសមស្របដែរឬទេ ដែលមនុស្សស្រី ជាអ្នកចាប់ផ្តើមមុននោះ? តើយុវវ័យកម្ពុជាសម័យបច្ចុប្បន្នគិតយ៉ាងណាដែរទៅលើបញ្ហានេះ ?

តើ​មនុស្ស​ស្រី​ គួរ​សារភាព​ស្នេហ៍​ដែរឬទេ ?

និស្សិតឆ្នាំទី ៣ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ជា បូរា យល់ឃើញថាទាំងស្រី-ទាំងប្រុស មានសិទ្ធិបង្ហាញពីអារម្មណ៍របស់ខ្លួន។ ដូច្នេះវាមិនមែនជារឿងមិនសម ឬក៏អន់អីទេ ដែលមនុស្សស្រីសារភាពស្នេហ៍មុននោះ ។ យុវជនវ័យ ២៣ ឆ្នាំរូបនេះ បាននិយាយបន្ថែមថា  « ខ្ញុំគិតថា ពេលមនុស្សស្រី សារភាពស្នេហ៍ទៅកាន់បុរស ដែលនាងស្រលាញ់ វាមើលទៅគួរឱ្យស្រលាញ់ណាស់ ដូចក្នុងរឿងភាគជប៉ុន និងកូរ៉េអញ្ចឹង » ។

ស្រដៀងគ្នានេះដែរ យុវតី រ៉េន សុភក្តិ ជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចយល់ឃើញថាមនុស្សស្រីគួរតែហ៊ានបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដែលខ្លួនស្រលាញ់។ការដែលលាក់អារម្មណ៍ស្រលាញ់ មិនឱ្យបុរសដឹង គឺជារឿងមិនត្រឹមត្រូវឡើយ ។

យុវតី ក្នុងវ័យ ២៣ ឆ្នាំរូបនេះ បាននិយាយថា « …មនុស្សស្រីយើងកុំគិតថា ខ្លួនឯងជាមនុស្សស្រី គួរណាតែលាក់អារម្មណ៍ខ្លួនឯងកុំអោយបុរសម្នាក់ហ្នឹងដឹងឱ្យសោះ…មនុស្សយើងមានសិទ្ធិស្មើគ្នា។ បើសិនជាយើងស្រលាញ់មនុស្សប្រុសណាម្នាក់ដែលយើងគិតថា គេកំពុងស្រលាញ់យើងដែរ យើងអាចនិយាយប្រាប់គេថាយើងចាប់អារម្មណ៍លើគេ។ និយាយរួមទៅយើងអាចសារភាពប្រាប់គេបាន។»

ផ្ទុយទៅវិញ យុវតី ដារ៉ា រស្មី ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចមិនយល់ស្របនឹងទស្សនៈរបស់យុវជន និងយុវតីទាំងពីររូបខាងលើឡើយ ។

យុវតី ក្នុងវ័យ ២៤ ឆ្នាំ រូបនេះ យល់ឃើញថា មនុស្សស្រីមិនគួរសារភាពស្នេហ៍ឡើយ ព្រោះវាជារឿងដែលគួរឱ្យខ្មាសអៀន ប្រសិនបើខាងប្រុសបដិសេធ ។ យុវតីរូបនេះ លើកឡើងយ៉ាងដូច្នេះថា ៖ « មិនបាច់គួរនិយាយពាក្យហ្នឹង (ខ្ញុំស្រលាញ់អ្នក) ទេព្រោះខ្ញុំគិតថា មនុស្សស្រីបើយើងនិយាយពាក្យហ្នឹងចេញទៅ ពេលមនុស្សប្រុសបដិសេធខ្មាសគេណាស់។ ប៉ុន្តែបើយើងបញ្ចេញលក្ខណៈអត្តចរិតថាចូលចិត្តគេវិញ អញ្ចឹងនៅពេលណាដែលមនុស្សប្រុសមិនសូវចូលចិត្តយើង គេនឹងដកថយ។ ដូច្នេះយើងមិនសូវខ្មាសគេទេ ហើយយើងអាចនៅរក្សាមិត្តភាពបានទៀត ៕

ប្រភព៖ sabay

  • តើ​មនុស្ស​ស្រី​ គួរ​សារភាព​ស្នេហ៍​ដែរឬទេ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ចំនេះដឹង
Tags: