ជម្ងឺ ​Zika​ កំពុង​អុក​ឡុក​ការ​មក​ដល់​នៃ​កីឡា​​អូឡាំពិក​ក្នុង​ទីក្រុង R​io ​

មាន​មនុស្សប្រមាណ​ជាង១៥០​នាក់​, ក្រុម​គ្រូ​ពេទ្យ​ចំណាន​ៗ អ្នក​វិទ្យាសាស្រ្ត​ប៉ិន​ប្រសប់ ​និង​ឱសថ​ការី​ជើង​ចាស់​ ដែល​បាន​ចុះ​បេសកកម្ម​ទៅ​ធ្វើ​កោសល្យ​វិច័យ​លើ​មេរោគ​ Zika ​ដែល​ជា​មេ​រោគ​ថ្មី​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ទ្វីប​អាមេរិក​នោះ​ បាន​សម្រេច​ចុះ​ហត្ថ​លេខា​លើ​លិខិត​មួយ​ច្បាប់​ដើម្បី​ប្រកាស​ប្រាប់​រដ្ឋាភិបាល​ប្រទេស​ប្រេស៊ីល​ អង្គ​សុខភាព​ពិភព​លោក ​និង​អគ្គលេខា​ធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​ថា៖ ​ស្រប​ពេល​ដែល​ជម្ងឺ ​Zika​ កំពុង​រាត​ត្បាត​ខ្លាំង​ ហើយ​ពេល​នេះ​ក្រុម​គ្រូ​ពេទ្យ​​ពុំ​ទាន់​អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​បង្ក្រា​ប​ជម្ងឺ​ប្រភេទ​ថ្មី​នេះ​បាន​នៅ​ឡើយ ​និង​កា​រ​ចូល​មក​ដល់​នៃ​កីឡា​អូឡាំពិក​នា​ពេល​ខាង​មុខ​ទៀត​នោះ ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន ​បាន​ស្នើរ​សុំ​ឱ្យ​មាន​ការ​ផ្អាក​ ឬ​ផ្លាស់​ប្ដូរ​ការ​​ប្រារព្ធ​កម្ម​វិធីប្រកួតកីឡាអូឡាំពិកទៅទីក្រុងផ្សេង ដែលមិនមែននៅក្នុងទីក្រុង Rio De Janeiro នេះ នេះបើយោងតាមការចុះផ្សាយពត៌មានដោយគេហទំព័រ Yahoo ។
សូមជម្រាបជូនថា ការប្រកួតកីឡាអូឡាំពិកនឹងត្រូវប្រព្រឹត្តឡើងនៅក្នុងឆ្នាំ២០១៦នេះហើយ ស្របពេលជាមួយគ្នានេះ ក្រុមកីឡាករ ក្រុមអត្តពលិក អ្នកកាសែត និងអ្នកចូលរួមជាច្រើនទៀតកំពុងមមាញឹកក្នុងការហាត់ហ្វឹកហ្វឺន និងត្រៀមលក្ខណៈដើម្បីចូលរួមក្នុងកម្មវិធីនាពេលខាងមុខនេះ ប៉ុន្តែដោយសារតែជម្ងឺ ហ្ស៊ីកា នៅមិនទាន់អាចបង្ក្រាបបាន វានឹងអាចបង្កបញ្ហាដល់អ្នកចូលរួមរាប់ម៉ឺននាក់ ។ 
ជម្ងឺហ្ស៊ីកា នេះគឺជាជម្ងឺប្រភេទថ្មីម៉្យាងដែលបង្កឥទ្ធិពលអាក្រក់ដល់ការរីកលូតលាស់ផ្នែករាងកាយ និងខួរក្បាលរបស់ទារកនៅក្នុងផ្ទៃម្ដាយ ។ យោងតាមរដ្ឋាភិបាលប្រស៊ីលបានបង្ហាញទិន្នន័យថា៖ សព្វថ្ងៃនេះមានមនុស្សប្រមាណជាង១២០,០០០នាក់ ដែលកំពុងសង្ស័យថាកើតជម្ងឺ, ១,៣០០នាក់កំពុងកើតជម្ងឺ និងជាង៣,៣០០នាក់ទៀតកំពុងស្ថិតក្នុងការពិនិត្យ ៕

ជម្ងឺ ​Zika​ កំពុង​អុក​ឡុក​ការ​មក​ដល់​នៃ​កីឡា​​អូឡាំពិក​ក្នុង​ទីក្រុង R​io ​

ដោយ៖ ឈូក ស់
ប្រភព៖ Yahoo