ពីរ​ឆ្នាំ​ Twitter ផ្ដល់​រង្វាន់​សរុប​​​​ជាង ៣២មឺុន​ដុល្លារ​ ដល់​អ្នក​​​រក​ឃើញ​បញ្ហា

ក្រុមហ៊ុន​ Twitter បាន​បង្ហាញ​ថា​រយៈ​ពេល​ពីរ​ឆ្នាំ​ចាប់​តាំង​ពី​កម្មវិធី​ ស្វែង​រក​បញ្ហា​ (Bug) របស់​ខ្លួន​បាន​ចាប់​ផ្ដើម​ ​មាន​រង្វាន់​សរុប​ជាង ៣២ម៉ឺន​ដុល្លារ​ (៣២២ ៤២០ ដុល្លារ) ត្រូវ​បាន​ចែក​ជូន​ដល់​អ្នក​ដែល​រក​បញ្ហា​ឃើញ។

 

ពីរ​ឆ្នាំ​ Twitter ផ្ដល់​រង្វាន់​សរុប​​​​ជាង ៣២មឺុន​ដុល្លារ​ ដល់​អ្នក​​​រក​ឃើញ​បញ្ហា

 

ចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​ ២០១៤​ មក​​ក្រុមហ៊ុន​ទទួល​បាន​របាយការណ៍​ពី​បញ្ហា​ចំនួន​ ៥ ១៧១​ លើក​ ដែល​បាន​មក​ពី​អ្នក​ស្វែង​រក​ចំនួន​ ១ ៦៦២​ នាក់។ រង្វាន់​ទាប​បំផុត​ដែល​អ្នក​ស្វែង​រក​ទទួល​បាន​គឺ​ ១៤០​ ដុល្លារ​ ហើយ​ច្រើន​បំផុត​នោះ​គឺ​មាន​ចំនួន​ ១២ ០៤០​ ដុល្លារ។​​

បើ​ប្រៀប​នឹង​បណ្ដាញ​ Facebook វិញ​ឃើញ​ថា​ផ្ដល់​កម្រៃ​បាន​ខ្ពស់​ជាង​ ដោយ​ត្រឹម​ពីរ​ឆ្នាំ​ដំបូង​បាន​ចំណាយ​អស់​ជាង​ ១​ លាន​ដុល្លារ​ លើ​កម្មវិធី​ស្វែង​រក​បញ្ហា​ ហើយ​មាន​អ្នក​ស្វែង​រក​​មួយ​ចំនួន​​ ​ម្នាក់ៗ​អាច​រក​បាន​ ​១០ម៉ឺន​ដុល្លារ​ ឯ​ណោះ៕​​

 

ចុច​អាន៖ Facebook​ ​ត្រៀមមុខងារ​ថ្មី​ ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​​