Mourinho ​ចង់​បាន​ Ferdinand ​ទៅ​ធ្វើ​ការ​ជាមួយ​នៅ​ Old Trafford

Jose Mourinho អ្នកចាត់ការ​ថ្មី​ក្រុម​ Manchester United ​​ចង់​បាន​ Rio Ferdinand ​ទៅ​ជួយ​ធ្វើ​ការងារ​មួយ​ចំនួន​ជាមួយ​លោក​​ នៅ​ក្លឹប​បិសាច​ក្រហម នា​កីឡដ្ឋាន​ Old Trafford។

 

Mourinho ​ចង់​បាន​ Ferdinand ​ទៅ​ធ្វើ​ការ​ជាមួយ​នៅ​ Old Trafford

Jose Mourinho(ឆ្វេង) និង​ Rio Ferdinand

 

អតីត​អ្នកចាត់ការ​ក្រុម​ Chelsea (Mourinho) ​​ចង់​បាន Ferdinand វ័យ​៣៧​ឆ្នាំ ​ឲ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ ដើម្បី​អូសទាញ​កីឡាករ​ក្មេងៗ​មក​ចូល​រួម​ក្លឹប​ Man Utd​ និង​អាច​ក្លាយ​ជា​​ជំនួយ​ការ​គ្រូ​បង្វឹក នា​ពេល​អនាគត។

 

Mourinho ​ចង់​បាន​ Ferdinand ​ទៅ​ធ្វើ​ការ​ជាមួយ​នៅ​ Old Trafford

Ferdinand អតីតប្រធានក្រុម​ Manchester United

 

Ferdinand ​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ជា​អ្នកវិភាគ​​នៅ​ទូរទស្សន៍ BT Sport និង​ BBC ធ្លាប់​លេង​ជា​ខ្សែ​ការពារ​កណ្ដាល​ឲ្យ​ក្រុម​បិសាច​ក្រហម ​នៅ​​ចន្លោះ​ឆ្នាំ​២០០២-១៤ និង​ធ្លាប់​​ឈ្នះ​ពាន​ជាមួយ​ Man Utd ជា​ច្រើន​ដូច​ជា Premier League ៦​ដង, FA Cup ​៣​ដង និង​ UEFA Champions League ១​ដង​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror