របួស​ភ្លៅ​ធ្វើ​ឲ្យ Martial អវត្តមាន​ពេល​បារាំង​ប៉ះ​កាមេរ៉ូន

Anthony Martial នឹង​ខកខាន​លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង​ក្នុងជំនួប​កម្ដៅ​សាច់ដុំ​ជាមួយ​កាមេរ៉ូន ដើម្បី​ត្រៀម​អឺរ៉ូ ២០១៦ ដោយសាររបួសភ្លៅ។

 

របួស​ភ្លៅ​ធ្វើ​ឲ្យ Martial អវត្តមាន​ពេល​បារាំង​ប៉ះ​កាមេរ៉ូន

 Martial 

 

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​មក​ពី​ក្រុម Manchester United ត្រូវ​គ្រូ​បង្វឹក លោក Didier Deschamps រើស​ចូល បញ្ជី​២៣​នាក់​ចុងក្រោយ​របស់​បារាំង។ ពាក់ព័ន្ធ​នឹង​របួស​ភ្លៅ​កីឡាករ​វ័យ​២០​ឆ្នាំ Deschamps បាន​ឲ្យ​ដឹង​ថា Martial មាន​ការ​ឈឺ​ចាប់​សាច់ដុំ​ភ្លៅ​ដូច្នេះ​លោក​នឹង​មិន​ប្រថុយ​ដាក់​រូប​គេ​ឲ្យ​លេង​នោះ​ទេ ពេល​ប៉ះ​កាមេរ៉ូន។

 

Martial ស៊ុត​បញ្ចូល​ទី​១៨​គ្រាប់ នៅ​គ្រប់​កម្មវិធី​ប្រកួត​រដូវ​កាល​មុន​ឲ្យ Manchester United ក្រោយ​ផ្ទេរ​ពី​ក្លឹប ក្របខ័ណ្ឌ​កំពូល​បារាំងAS Monaco ក្នុង​តម្លៃ​ដ៏​ថ្លៃ​៣៦​លាន​ផោន៕

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ Goal