កុំ​ឃើញ​ទឹក​បន្លែ​ធម្មតា​អ៊ីចឹង តែ​ដុត​ខ្លាញ់​ក្បាលពោះ​ដូច​ព្យុះ​

​    ​ទឹក​បន្លែ​សម្រាប់​អាហារ​ពេលព្រឹក​មួយ​នេះ​គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ស្រូបយក​ជាតិ​វីតាមីន​និង​ជាតិ​រ៉ែ​សំខាន់ៗ​ប្រចាំថ្ងៃ​។​

​    ​ទឹក​បន្លែ​ខាងក្រោម​នេះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ជារួម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ដុត​ខ្លាញ់​ក្បាលពោះ​យ៉ាង​ឆាប់រហ័ស​ទៀតផង ប្រសិនបើ​ហាត់ប្រាណ និង​រក្សា​របប​អាហារ​ល្អ​បាន​ទៀងទាត់​។ 

​    ​* គ្រឿងផ្សំ​
​    ​- ក្រូច​ភ្លា​ចិត​សំបក​រួច ១ ផ្លែ​
​    ​- ផ្លែ​បឺ​រ​ជិត​សំបក​និង​ដក​គ្រាប់​ចេញ ១ ផ្លែ​
​    ​- ស្ពៃ​ចិន ឬ​ខិ​ន​ឆាយ​ធំ (Celery) ២ ទង​
​    ​- ស្លឹក​ស្ពៃ​ស្ពី​ណា​ច់ ២ កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​)
​    ​- ជីរវ៉ាន់ស៊ុយ កន្លះ កែវ​
​    ​- ល្ង កន្លះ កែវ​
​    ​- ត្រសក់ ១ ផ្លែ កាត់​ជា​កង់ៗ​
​    ​- ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​
​    ​- អំបិល​មួយ​ច្បិច​
​    ​- ខ្ញី​
​    ​- ទឹក​ឆ្អិន​បន្តិច​
​    ​- ផ្លែ​ប៊ឺ​រី បន្តិច (​ដាក់​បន្ថែម​រសជាតិ អ្នក​អាច​មិន​ដាក់​ក៏បាន​)

​    ​ដាក់​គ្រឿងផ្សំ​បញ្ចូល​គ្នា រួច​កិន​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ជាការ​ស្រេច​។ ផឹក​រាល់​ព្រឹក មុន​ឬ​ក្រោយ​អាហារ​ក៏បាន​៕