បុរសឥណ្ឌាម្នាក់ដកឆ្មេញទាំងអស់របស់ខ្លួន ដើម្បី​​តម្រូវ​​ទុយោ​ ៥០០ ចូល​​​ក្នុង​​មាត់​​បំបែក​​ឯកត្តទកម្ម​​ពិភព​លោក

បុរសចំណាស់ម្នាក់នៅក្នុងប្រទេសឥណ្ឌា បានសម្រេចចិត្តដកឆ្មេញទាំងអស់របស់គាត់ ដើម្បីអាចបំបែកឯកត្តទកម្មពភិពលោក ។

លោក Har Parkash Rishi អាយុ ៧៤ ឆ្នាំ រស់នៅក្នុងទីក្រុង Delhi ក៏ត្រូវបានគេស្គាល់រហស្សនាមថា Guinness Rishi បានធ្វើឲ្យមនុស្សនៅលើពិភពលោកកោតសរសើរជាខ្លាំង ជាមួយការបំបែកកំណត់ត្រាពិភពលោកយ៉ាងច្រើនរបស់គាត់ ។

បុរសឥណ្ឌាម្នាក់ដកឆ្មេញទាំងអស់របស់ខ្លួន ដើម្បី​​តម្រូវ​​ទុយោ​ ៥០០ ចូល​​​ក្នុង​​មាត់​​បំបែក​​ឯកត្តទកម្ម​​ពិភព​លោក

រយៈពេលនៃជិវិតរបស់គាត់, Rishi បានទទួលបានកំណត់ត្រាពិភពលោកចំនួន ២០ រួចមកហើយ, ហើយគាត់នៅតែស្វែងរកបន្ថែមទៀត ។ ចំណែកប្រពន្ធរបស់ Rishi អ្នកស្រី Bimla ក៏បានបំបែកឯកត្តទកម្មពិភពលោកផងដែរ ជាមួយការសរសេរឆន្ទៈជាភាសាអង់គ្លេសខ្លីបំផុត ដែលមានតែ៣ពាក្យៈ “all to son” ។

ថ្មីៗនេះ លោក Rishi បានដកឆ្មេញទាំងអស់របស់គាត់ ដើម្បីបំពេញនូវតម្រូវបំពង់បឺតចំនួន ៥០០ នៅក្នុងមាត់ ។ គាត់ក៏បានបំបែកកំណត់ត្រាពិភពលោក ចំពោះការចាក់សាក់ដែលភាគច្រើនជាសញ្ញាទង់ជាតិ នៅលើដងខ្លួនរបស់គាត់ ។

Rishi មានសាក់ទង់ជាតិទាំងអស់សរុប ៣៦៦ នៅពាសពេញដងខ្លួនរបស់គាត់ ។ Rishi ក៏បានបំបែកកំណត់ត្រាពិភពលោក សំរាប់ការដាក់ទៀនដុតឆេះ ៥០ ចូលក្នុងមាត់របស់គាត់ ក្នុងពេលតែមួយ ៕

  • បុរសឥណ្ឌាម្នាក់ដកឆ្មេញទាំងអស់របស់ខ្លួន ដើម្បី​​តម្រូវ​​ទុយោ​ ៥០០ ចូល​​​ក្នុង​​មាត់​​បំបែក​​ឯកត្តទកម្ម​​ពិភព​លោក已关闭评论
  • 41 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ប្លែកៗ