មន្ទីរពេទ្យ ជោ​រៃ បាន​វះកាត់​ជួយសង្គ្រោះ​អ្នក​ជំងឺ​​​ធ្លាយ​ពោះវៀន ​ដោយសារលេប​ឈើចាក់ធ្មេញ​

មន្ទីរពេទ្យ ជោ​រៃ បាន​វះកាត់​ជួយសង្គ្រោះ​អ្នក​ជំងឺ​​​ធ្លាយ​ពោះវៀន ​ដោយសារលេប​ឈើចាក់ធ្មេញ​



​ភ្នំពេញ​៖ លោកស្រី​វេជ្ជបណ្ឌិត ឯកទេស​​វះកាត់​ទូទៅ ង្វៀន ធិ ម៉ា​យ​ឡិ​ញ និង​លោក​វេជ្ជបណ្ឌិត ជិន ហ្វឿ​ក ឡុ​ក ដែលជា​គ្រូពេទ្យ​ឯកទេស​ផ្នែក​ដាក់​ថ្នាំ​សណ្តំ ព្រមទាំង​ក្រុម​បេសកកម្ម​ពិសេស មកពី​មន្ទីរពេទ្យជោ​រៃ​វៀតណាម បានធ្វើការ​វះកាត់​ឆ្លុះ (Laparoscopic surgery) ចាប់យក​ឈើចាក់ធ្មេញ ទាន់ពេលវេលា​ បន្ទាប់ពី​អ្នក​ជំងឺ​បាន​លេប​ចូលទៅក្នុង​ពោះ ចាក់​ធ្លាយ​ពោះវៀន ធ្វើអោយ​ទឹក​អាស៊ីត​រំលាយ​អាហារ​ក្នុង​ពោះវៀន​ហូរ​ចេញ រលាក​ពេញ​ស្រោមពោះ​ កាលពី​ល្ងាច​ម្សិល​ម្ងៃនេះ​រួចមក។​

​ ក្រុម​គ្រួ​ពេទ្យ​ឯកទេស​របស់​មន្ទី​ពេទ្យជោ​រៃ​ភ្នំពេញ​ បានអោយដឹង​ក្រោយពេល​វះកាត់​រួច​ ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា ​ក្រោយពេល​អ្នក​ជំងឺច្រឡំ​លេប​ឈើ​ចាក់ធ្មេញ ​នៅពេលដេក​លក់​រួចមក ​ក៏មាន​អាកា​រៈ​ចុក និង​ហើមពោះ ក្តៅរ​ងាញាក់ពិបាក​ទ្រាំ​ ហើយ បានមក​កាន់​មន្ទីរពេទ្យជោ​រៃ​ភ្នំពេញ​ ដើម្បី​សង្គ្រោះ​បន្ទាន់។​

ប្រភព​ព័ត៌​មាន​ពី​គ្រូពេទ្យ​បន្តថា ក្នុងករណីនេះ បើ​យើង​ពុំ​ធ្វើការ​វះកាត់​បាន​ទាន់ពេលវេលា​ទេនោះ អ្នក​ជំងឺនឹង​ស្លាប់​ក្នុង​អាកា​រៈ Peritonitis Septic Shock។​ ​ក្រុមគ្រូពេទ្យ​ជំនាញ​បានធ្វើការ​សំណូមពរ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន ក្នុងការ​ប្រើប្រាស់​ឈើចាក់ធ្មេញ រហូតដល់​គេង​លង់លក់ ដែលអាចបណ្តាលអោយ​លេប​ចូលទៅក្នុង​ពោះ បង្ក​គ្រោះថ្នាក់​ដោយ​មិនដឹង​ខ្លួន ហើយ​ករណីបែបនេះ​ ខាង​មន្ទីរពេទ្យ បាន​ជួបជា​លើក​ទី​ពីរ​មកហើយ៕​

មន្ទីរពេទ្យ ជោ​រៃ បាន​វះកាត់​ជួយសង្គ្រោះ​អ្នក​ជំងឺ​​​ធ្លាយ​ពោះវៀន ​ដោយសារលេប​ឈើចាក់ធ្មេញ​

មន្ទីរពេទ្យ ជោ​រៃ បាន​វះកាត់​ជួយសង្គ្រោះ​អ្នក​ជំងឺ​​​ធ្លាយ​ពោះវៀន ​ដោយសារលេប​ឈើចាក់ធ្មេញ​