លោក​ អូន ព័ន្ធមុនីរ័ត្ន បើក​សិក្ខាសាលាស្ដីពី​ «​ការ​ទទួល​បាន​ហិរញ្ញប្បទាន ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​»

លោក​ អូន ព័ន្ធមុនីរ័ត្ន បើក​សិក្ខាសាលាស្ដីពី​ «​ការ​ទទួល​បាន​ហិរញ្ញប្បទាន ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​»



ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​អញ្ជើញ​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ ស្ដីពី​«​ការ​ទទួល​បាន​ហិរញ្ញប្បទាន ​សម្រា​ប់​សហគ្រាស​ធុន​តូច និង​មធ្យម​» នៅ​សណ្ឋាគារ​សាន់វ៉េ​។​

​លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែង​បញ្ជាក់​ថា សិក្ខាសាលា​ក្រោម​ប្រធានបទ​នេះ ​មាន​សារ​សំខា​ន់​ខ្ពស់ និង​បច្ចុប្បន្នភាព សម្រាប់​កាលៈទេសៈ​នេះ​ នៃ​ដំណាក់កាល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ របស់​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រមែប្រមូល​កម្លាំង ​និង​សក្ដានុពល ដើម្បី​ឈាន​ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​រក​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​៕

លោក​ អូន ព័ន្ធមុនីរ័ត្ន បើក​សិក្ខាសាលាស្ដីពី​ «​ការ​ទទួល​បាន​ហិរញ្ញប្បទាន ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​»