នគរបាល​ខេត្ត​ ចុះ​ប្រតិបត្តិការ​២​ថ្ងៃ ​បង្ក្រាប​បាន​ជនសង្ស័យ​១១​នាក់ ​

នគរបាល​ខេត្ត​ ចុះ​ប្រតិបត្តិការ​២​ថ្ងៃ ​បង្ក្រាប​បាន​ជនសង្ស័យ​១១​នាក់ ​

បន្ទាយមានជ័យ​ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ញៀន​ខេត្ត ​បាន​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ក្រុង​សិរីសោភ័ណ​ និង​នគរបាល​ស្រុក​មង្គលបុរី​ បាន​ចេញ​ប្រតិបត្តិការ ​ចុះ​បង្ក្រាប​គ្រឿងញៀន​២​ថ្ងៃ ​បាន​ជនសង្ស័យ​ជក់ ​និង​លក់​គ្រឿងញៀន​ខុសច្បាប់​ប្រុស-​ស្រី​ចំនួន​១១​នាក់​ មាន​កាំភ្លើងខ្លី​១​ដើម​ និង​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក ​បាន​ចំនួន​៣៩​កញ្ចប់​តូច​ និង​ថ្នាំ​ម៉ា​២​គ្រាប់ ​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់​ភ្នំ​ពេជ្រ​ ផ្លូវ​ទៅ​វត្ត​ចំការ​ខ្នុរ ស្ថិត​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ និង​ផ្ទះសំណាក់​គ្មាន​យីហោ​មួយ​កន្លែង​ទៀត ក្នុងភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោ​ក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក ​ចាប​ សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​ទទួលបន្ទុក​គ្រឿងញៀន ​និង​អនីតិជន​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជួញដូរ​គ្រឿងញៀន​ ទី១​ឈ្មោះ​ សុខ​ សា​រិ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ ទី​២ ​មានឈ្មោះ ហន ​សុខា ភេទ​​ប្រុស ​អាយុ​២៨​ឆ្នាំ ជា​អ្នក​ជួញដូរ​គ្រឿងញៀន ​និង​ជា​​ម្ចាស់​កាំភ្លើង ចំណែក​៩​នាក់​ទៀត​សុទ្ធតែ​ជា​អ្នក​ជក់​ទាំងអស់​។​

លោក​ ចាប​ សុ​ផា​រិ​ទ្ធ​ បាន​បញ្ជាក់​ទៀត​ថា ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ​ចេញ​បង្ក្រាប​ជន​សង្ស័យ​លក់​គ្រឿងញៀន​នេះ​មាន​​​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​ ក្រោយពេល​លោក​ឧត្តមសេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ដាក់​ចេញ​នូវ​វិធានការ​ និង​បទបញ្ជា​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរបាល ​ក្រោមបង្គាប់​គ្រប់​ផ្នែក ​និង​ជំនាញ​ចេញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឲ្យ​​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ លុះ​ថ្ងៃទី​២៨ និង​២៩ ខែ​ឧស​ភា ឆ្នាំ​២០១៦​ ​នគរបាល​បាន​ចុះ​បង្ក្រាប​ នៅ​ចំណុច​ផ្ទះសំណាក់​ភ្នំ​ពេជ្រ​ ផ្លូវ​ទៅ​វត្ត​ចំការ​ខ្នុរ ​និង​ផ្ទះ​សំ​ណាក់​គ្មាន​យីហោ​មួយ​កន្លែង​ទៀត​ក្នុងភូមិ​ជំទាវ​ ២​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​ជក់ ​និង​ជួញដូរ​គ្រឿង​បាន​ប្រុស​-ស្រី​ចំនួន​១១​នាក់​ យក​មក​ស្នងការ​ ដើម្បី​សាកសួរ​។​

នៅ​មុខ​នគរបាល​ជន​សង្ស័យ​ទាំង​១១​នាក់​ ​បាន​ឆ្លើយ​សារភាព​ថា​ បក្ខពួក​ខ្លួន​ទាំង​១១​នាក់​ ពិតជា​បា​ន​ជក់​ និង​លក់​គ្រឿងញៀន​ពិតប្រាកដមែន​។​

ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ​ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុ​លា​ការ​ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕ ​