BMW​ ​រចនា​ម៉ូដ​ ​ឲ្យ​ស្មាតហ្វូន​ ​ZTE​ ​ម៉ូដែល​ថ្មី​

Axon 7​ ​ជា​ស្មាតហ្វូន​ម៉ូដែល​ថ្មី​របស់​ ​ZTE​ ​ដែល​ត្រូវ​បាន​រចនា​រូបរាង​ ​ដោយ​អ្នក​ជំនាញ​របស់​ ​BMW​ ​ហើយ​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​មិន​លើស​ ​៥០០​ ​ដុល្លារ​។​ ​

 

BMW​ ​រចនា​ម៉ូដ​ ​ឲ្យ​ស្មាតហ្វូន​ ​ZTE​ ​ម៉ូដែល​ថ្មី​

 

ស្មាតហ្វូន​ម៉ូដែល​នេះ​ ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Snapdragon 820​ ​ ​RAM​ ​ទំហំ​ ​៤GB​ ​និង​អេក្រង់​ប្រភេទ​ ​AMOLED​ ​1440p​ ​ទំហំ​ ​៥,៥​អិញ​។​ ​Axon 7​ ​មាន​ក៏​មាន​បំពាក់​នូវ​កាមេរ៉ា​ដែល​មាន​ Aperture​ f/1.8​ ​និង​កម្រិត​ចាប់​រូបភាព​ដល់​ទៅ​ ​២០​ ​មេហ្គាភិចសែល​ ​ដែល​ធ្វើ​ឲ្យ​វា​អាច​ថត​រូប​បាន​ស្អាត​ទោះ​ពេល​ងងឹត​ ​ហើយ​ក៏​មាន​​ភ្ជាប់​មុខងារ​ទប់​លំនឹង​រូបភាព​ ​(OIS)​ផង​ដែរ​។​ ​លើស​ពី​នេះ​ ​ ​Axon​​ 7​ ​​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ​ ​៦៤​ GB​ ​និង​អាច​បន្ថែម​ ​Micro SD​ ​។​

 

BMW​ ​រចនា​ម៉ូដ​ ​ឲ្យ​ស្មាតហ្វូន​ ​ZTE​ ​ម៉ូដែល​ថ្មី​

 

ចំណុច​ពិសេស​ ​​របស់​ ​Axon​​ 7​ ​គឺ​មាន​ប្រើ​នូវ​រន្ធ​ ​USB-C​ ​ដែល​សាក​ថ្ម​ឆាប់​ពេញ​ ​និង​បញ្ជូន​ទិន្នន័យ​បាន​រហ័ស​ ​ហើយ​វា​ក៏​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​សុវត្ថិភាព​បាន​រហ័ស​ផង​ដែរ​។​ ​ក្នុង​នោះ​ Axon​​ 7​ អាច​ដំណើរ​ការ​ ​ជា​មួយ​ឧបករណ៍​ ​VR​ ​គ្រាប់​ប្រភេទ​ ​ដែល​ប្រើប្រាស់​ស្តង់ដារ​ ​Google’s Daydream VR​ ​៕

 

BMW​ ​រចនា​ម៉ូដ​ ​ឲ្យ​ស្មាតហ្វូន​ ​ZTE​ ​ម៉ូដែល​ថ្មី​

 

BMW​ ​រចនា​ម៉ូដ​ ​ឲ្យ​ស្មាតហ្វូន​ ​ZTE​ ​ម៉ូដែល​ថ្មី​

 

BMW​ ​រចនា​ម៉ូដ​ ​ឲ្យ​ស្មាតហ្វូន​ ​ZTE​ ​ម៉ូដែល​ថ្មី​

 

BMW​ ​រចនា​ម៉ូដ​ ​ឲ្យ​ស្មាតហ្វូន​ ​ZTE​ ​ម៉ូដែល​ថ្មី​

 

​អាន​បន្ត​ ​៖​​ ដៃគូ​ផ្គត់​ផ្គង់​របស់​ Apple បញ្ជាក់​ពី​វត្តមាន​ iPhone 8 ​ផលិត​ពី​កញ្ចក់

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​ techinsider