ភាពយន្ត “Warcraft” កំពុង​អង្រួន​ចិត្ត​អ្នក​ទស្សនា​ក្នុង​ទីផ្សារ​អន្តរជាតិ

ខ្សែភាពយន្ត “Warcraft” ដែល​ផលិត​ចេញ​ពី​ហ្គេម​​ក្រោម​​ការ​សហការ​ផលិត​​ពី​ផលិតកម្ម ​២​គឺ​Legendary​និង​Universal កំពុង​ទទួល​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ទីផ្សារ​ភាពយន្ត​អន្តជាតិ ដោយ​រក​ចំណូល​បាន​ជាង​៣០​លាន​ដុល្លារ ក្នុង​សប្ដាហ៍​បញ្ចាំង​ដំបូង។

 

ភាពយន្ត “Warcraft” កំពុង​អង្រួន​ចិត្ត​អ្នក​ទស្សនា​ក្នុង​ទីផ្សារ​អន្តរជាតិ

 

ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​នេះ​​បាន​មក​ពី​ការ​បញ្ចាំង​​​ក្នុង​​២០​ទីផ្សារ​ក្នុង​ពិភពលោក ដោយ​មិន​ទាន់​ចាក់​នៅ​អាមេរិក​ផង។ “Warcraft” នឹង​ទៅ​ដល់​អាមេរិក​និង​ចិន​ក្នុង​រយៈពេល​២​សប្ដាហ៍​ទៀត។ ​រុស្សី​ជា​ប្រទេស​ដែល “Warcraft” រក​ចំណូល​បាន​ច្រើន​ជាង​គឺ​៤,៩​លាន​ដុល្លារ ត្រឹម​រយៈពេល​២​ថ្ងៃ​នៃ​ការ​ចាក់​បញ្ចាំង។ ហើយ​ក៏​ក្លាយ​ជា​​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​ក្នុង​សប្ដាហ៍​ដំបូង​លំដាប់​ទី​២​​​ក្នុង​ប្រទេស​រុស្សី ដោយ​ឈរ​ក្រោម​រឿង​ “Deadpool” ។

 

ងាក​ទៅ​អាល្លឺម៉ង់​ភាពយន្ត​ដែល​ចំណាយ​ទុន​១៦០​លាន​ដុល្លារ​នេះអាច​រក​បាន​៣,៥​លាន​ដុល្លារ ឯ​បារាំង​២,២​លាន​ដុល្លារ​និង​ស៊ុយអែត​​​ជាង​៥៣​ម៉ឺន​ដុល្លារ។ សប្ដាហ៍​ក្រោយ “Warcraft”​នឹង​ទៅ​ដល់​ប្រទេស​​ប្រេស៊ីល, អ៊ីតាលី, បែលហ្ស៊ិក និង​ចក្រភពអង់គ្លេស​ជា​ដើម៕​

 

ទស្សនា​ Trailer​រឿន​នេះ​ខាង​ក្រោម៖

 

 

ចុចអាន៖“X-Men: Apocalypse” រក​បាន១០៣,៣​លាន​ដុល្លារ​​បាត់ ទោះ​មិន​ទាន់​ចាក់​នៅ​អាមេរិក

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ variety