ប៉ង​ចាប់រំលោភក្មេង​ស្រី​២​នាក់​ក្នុង​ព្រៃ នាង​ស្រែក​រត់​ចោល​ម៉ូតូ

ប៉ង​ចាប់រំលោភក្មេង​ស្រី​២​នាក់​ក្នុង​ព្រៃ នាង​ស្រែក​រត់​ចោល​ម៉ូតូ



ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឲ្យ​ដឹង​ថា ជនល្មើស​ម្នាក់ ដែល​ប៉ុនប៉ង​ចាប់ក្មេង​ស្រី​ចំនួន​២​នាក់​​រំលោភ ​តែសំណាងល្អក្មេង​ស្រី​ទាំង២បាន​រួច​ផុត​ក្រញាំ​តណ្ហា​ ដោយសារមាន​កម្មករ​នៅ​ក្បែរ​នោះ​មក​ជួយ​ទាន់​ពេល ។ ហេតុការណ៍​នេះ បាន​កើតឡើងកាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែឧសភា នៅ​ចំណុច​ស្រះ​ទឹក​កណ្តាល​ព្រៃ ស្ថិត​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ព័ត៌មាន​បន្ត​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ទាំង​២​នាក់​នេះ ម្នាក់​អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៨​ឆ្នាំ ។ មុន​ពេល​កើតហេតុ ក្មេង​ស្រី​ទាំ​២​នាក់​បាន​នាំ​គ្នា​ដើរ​កាច់​ទំពាំង​ប្ញ​ស្សី​ព្រិច​យក​ទៅ​ លក់ ហើយ​ពេល​ដើរ​ដល់​ស្រះ​ទឹក ខាងលើ​ក៏​នាំ​គ្នា​ចុះ​ងូតទឹក ​។ ស្រប​ពេល​នោះ ស្រាប់តែ​លេចមុខ​ជន​ម្នាក់ ជិះ​ម៉ូតូ​១​គ្រឿង​មក​ដល់​ហើយ​ចាប់​ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​១៣​ ឆ្នាំ​ប៉ង​រំលោភ តែ​នាង​ដោយ​ស្រែកយំ​ក៏​លែង​វិញ ។ បន្ទាប់​មក ក៏​ស្ទុះ​ទៅ​ចាប់​នាង​អាយុ​១៨​ឆ្នាំ​ប៉ង​រំលោភ​ដែរ តែ​នាង​បាន​ស្រែក​ឲ្យ​គេ​ជួយ ក៏​ឮ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ នៅ​ក្បែរ​នោះ​នាំ​គ្នា​រត់​មក​ជួយ ។ ដោយសារ​ការ​ភិតភ័យជនល្មើស​ក៏​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រៃវែង 1A 9109  នៅ​នឹង​កន្លែង ។

ប្រភព​ដដែល​បានបញ្ជាក់ទៀត​ថា ក្មេង​ស្រី​ទាំង​២​នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ោយ​ប៉ែ​ត នាំ​ទៅ​ធ្វើការ​សាកសួរ​ពី​អំពី​ភិនភាគ​ជនល្មើស និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ផង​ដែរ​។ បិសាច​តណ្ហា​នេះ​ពិតជា​រត់​មិន​រួច​ទេ ព្រោះ​មាន​អត្តសញ្ញាណ​លេខ​ម៉ូតូ ដែល​អាច​ស្វែង​រកមុខ​អ្នក​ជិះ​ឃើញ​ជា​មិន​ខាន ៕