អ្នកនំាពាក្យ​ ​៖ មិនអនុញ្ញាតឲ្យ ​CNRP​ ហែក្បួនជាដាច់ខាត

រាជធានីភ្នំពេញ ៖ ​អ្នកនំាពាក្យ​សាលារាជធានីភ្នំពេញ​ លោក មាន ចាន់យ៉ាដា ​បានបា្រប់កោះសន្តិភាព​ឲ្យដឹងនៅប៉ុន្មាន​នាទីមុន​នេះ​ថា សាលារាជធានីភ្នំពេញ ​មិនអនុញ្ញាតឲ្យ​គណបក្សសង្រ្គោះជាតិ​ហែញ្ញត្តិជាដាច់ខាត ។

ការលើកឡើងរបស់អ្នកនំាពាក្យរូបនេះ ​បានធ្វើឡើងភ្លាមៗ​ បន្ទាប់ពីលោក​សុន ឆ័យ​ នៅក្នុងសន្និសីទកាសែត​នៅប៉ុន្មាននាទីមុន​នេះ​ដែរ បានប្រកាសនឹងដង្ហែញ្ញត្តិ(មានស្នាមមេដៃអ្នកគំាទ្រ២០ម៉ឺននាក់)​​តាមរថយន្តនិងម៉ូតូនិងម៉ូតូកង់៣ ឆ្ពោះទៅព្រះបរមរាជវំាង​និងរដ្ឋសភា ​​នៅវេលាម៉ោង២រសៀល​ថ្ងៃទី៣០​ ​ឧសភានេះ ដើម្បីសុំអន្តរាគមន៍ពី​ព្រះមហាក្សត្រក្នុង​សំណុំរឿងលោក កឹម សុខា និងអ្នកជាប់ឃុំ ​ដែល CNRP យល់ថា ​ជា​ការ​រំលោភច្បាប់​និងអភ័យឯកសិទ្ឋិសភា​របស់តំណាងរាស្រ្ត ។

បើតាមនាយករដ្ឋបាល​សាលារាជធានីភ្នំពេញ​ លោក មាន ចាន់យ៉ាដា ​ការមិនអនុញ្ញាតឲ្យ ​CNRP ​ដង្ហែក្បួននាពេលនេះ ដោយ​សារ CNRP​ ដាក់ពាក្យសុំប្រថុចញ៉ុចពេក ​(ទើបដាក់ព្រឹកថ្ងៃចន្ទនេះ) ​និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខ ​។ ម្យ៉ាងទៀត បើតាម​អ្នកនំាពាក្យ​សាលារាជធានីភ្នំពេញដដែល​ លោក ស្រី ចំរើន ​ដែលដាក់ពាក្យសុំធ្វើតំាង​ពីមួយសប្តាហ៍មុនដើម្បីធ្វើកូដកម្ម​នៅថ្ងៃទី​៣០ ​ឧសភានេះដែរ ទើបសាលារាជធានីភ្នំពេញ​មិនអនុញ្ញាតឲ្យ ​CNRP ដង្ហែក្បួន ​ព្រោះខ្លាចប៉ះទង្គិចគ្នា​ជាមួយក្រុមលោក ស្រី ចំរើន ។

មកដល់វេលាម៉ោង១១និង​៣០នាទីថ្ងៃត្រង់នេះ ​មិនទាន់មានការប្រកាសជំហរ​យ៉ាងណានៅ​ឡើយទេពី CNRP ជុំវិញការដង្ហែក្បួន​​វេលាម៉ោង​២រសៀលនេះ ៕