លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ធ្លាយចេញកាន់តែច្រើន ក្រោយពី ក្រោយពីរឿងអាស្រូវនូវការទាមទារ៥០០០ដុល្លាពីមន្ត្រីជាប់កិច្ចសន្យា

ខេត្តត្បូវឃ្មុំ ៖ ក្រោយពីរឿងអាស្រូវ នូវការទាមទារ៥០០០ដុល្លា ពីមន្ត្រីជាប់កិច្ច សន្យាជាថ្នូនឹងការបានក្របខណ្ឌជាមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្ទុះឡើង ឥឡូវនេះរឿងអាស្រូវជាច្រើនទៀត ក៏បានធ្លាយឡើងហើយក្នុងនោះ អ្នកដែល ពាក់ព័ន្ធ ក្នុងការប្រព្រឹត្តិធ្ងន់ធ្ងរគឺលោក ប្រធានមន្ទីរ កែវ វណ្ណៈ តែម្តង។

ប្រភពបានអោយដឹងថាចាប់តាំងពីការកើតមន្ទីររហូតមកដល់ពេលនេះគឺលោក ប្រធានមន្ទីរ កែវ វណ្ណៈ និងបក្សពួកបានរួមដៃគ្នាកិបកេងថវិកាជាតិ អស់មិនតិច ជាង១០០០លានរៀលនេះមិនទាន់បូកបញ្ចូលពីចំណូលមិនប្រក្រតីផ្សេងៗទៀត ដោយសារតែគាត់ជាមនុស្ស មានជំនាញនិងពូកែរកិបកេងថវិការជាតិ និងចាត់ តាំងមន្ត្រី ដើម្បីផលប្រយោជន៏ខ្លួននោះ បានធ្វើអោយមន្ទីរមួយនេះមានមន្ត្រីជា ច្រើន សម្តែងនូវការមិនពេញចិត្តចំពោះការដឹកនាំរបស់ លោក ប្រធានមន្ទីរ កែវ វណ្ណៈហើយក្រោយពីករណីរឿងទារប្រាក់៥០០០ដុល្លាម្នាក់ពីមន្ត្រីជាប់កិច្ចសន្យា ដើម្បីបានចូលក្របខណ្ឌរដ្ឋនោះបែកធ្លាយ លោកប្រធានមន្ទីរមួយនេះ កំពុងតែ រៀបផែនការទម្លាក់កំហុសទៅលើមន្ត្រីតូចៗមួយចំនួនដើម្បីភាពសុខសាន្តផ្ទាល់ ខ្លួន សំរាប់ការយកប្រាក់៥០០០ដុល្លាពីមន្ត្រីជាប់កិច្ចសន្យាដើម្បីចូលក្របខណ្ឌ រដ្ឋនេះ គឺជាអំពើរពុករលួយដ៏តូចមួយរបស់លោកប្រធានមន្ទីរ កែវ វណ្ណៈ ប៉ុន្តែ ចៃដន្យរឿងមួនេះបែកធ្លាយក៏បានកើតទៅជារឿងធំ។

សំរាប់រឿងអំពើពុករលួយធំៗជាច្រើនទៀតកំពុងត្រូវបានមន្ត្រីមន្ទីរសុខាភិបាល ខេត្តត្បូវឃ្មុំ បានបញ្ចេញអោយអ្នកសារព័ត៏មានយើង ធ្វើការចុះផ្សាយបន្តហើយ ករណីពុករលួយនោះពិតជាមានកំរិតធ្ងន់ធ្ងរធ្វើអោយប៉ះពាល់ដល់ផលប្រយោជ ន័ជាតិ និងជាពិសេសពលរដ្ឋនៅខេត្តត្បូងឃ្មុំតែម្តង។

  ​​​   ព៍ត័មានពិស្តារ ផ្សាយពេលក្រោយ ៕

លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ធ្លាយចេញកាន់តែច្រើន ក្រោយពី ក្រោយពីរឿងអាស្រូវនូវការទាមទារ៥០០០ដុល្លាពីមន្ត្រីជាប់កិច្ចសន្យា

  • លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ធ្លាយចេញកាន់តែច្រើន ក្រោយពី ក្រោយពីរឿងអាស្រូវនូវការទាមទារ៥០០០ដុល្លាពីមន្ត្រីជាប់កិច្ចសន្យា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ក្នុងស្រុក