ទឹក​ដក់​ពេញ​ដី អភិបាលស្រុក​បាទី​ទើប​ឡើង​ថ្មី គួរ​មើល​ផង​ទាន​….!!!

​ខេត្តតាកែវ :  ផ្លូវលំ​ចាប់ពី​ខាងកើត​វត្ត​អង្គ​សឹង្ហ រហូតដល់​ចំណុច​ព្រែក​ធំ រវាង​ភូមិ​សីហា ព្រំព្រទល់​ជាប់​ជាមួយ​ភូមិ​ត្រពាំង​ត្រ​យឹ​ង ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ រង​ការខូចខាត​ជា​ដំណំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ធ្វើដំណើរ​យ៉ាងខ្លាំង​ដោយសារ​មាន​ឡាន​ដឹក​ដី ដឹក​ថ្ម​ធំៗ ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ បណ្ដាល​ឲ្យ​ផ្លូវលំ​មួយ​ខ្សែ​នេះ ខូច​ខ្ទេច​ស្ទើរ​គ្មាន​សល់​។ នេះ​ជាការ​អះអាង​របស់​ពល​រដ្ឋ​នៅ​ភូមិ​សីហា​។​


​បើតាម​ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យ​ដឹងថា អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​មេឃ​ភ្លៀង​មក​ម្តងៗ ធ្វើ​ឲ្យ​លិច​ផ្លូវ លិច​ជង្ហុក បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ថែមទៀត​ផង​។ លើសពីនេះ គួរ​ឲ្យ​ភ្ញាក់ផ្អើល បន្ទាប់ពី​លោក​អភិបាលស្រុក​បាទី​ឡើង​តំណែង​ថ្មី គឺ​មិនមាន​ការស្ថាបនា​សោះ ហើយ​ថែមទាំង​មាន​ភាពអសន្តិសុខ​ដល់​មូលដ្ឋាន​ផងដែរ​។ បញ្ហា​ផ្លូវ​ខូច និង​ធ្វើ​ឲ្យ​ភ្លៀង​មក​លិច​ផ្លូវ​នេះ ត្រូវ​ប្រជាពលរដ្ឋ​លើកឡើងថា ដោយសារ​គ្មាន​ប្រព័ន្ធ​លូ​ហូរ​ឆ្លងកាត់​ដើម្បី​រំ​លោះ​ទឹក បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សាងសង់​ទាប​ជាង​ផ្លូវ​នោះ​រង​ការលិចលង់​។​


​ប្រជាពលរដ្ឋ​ក៏បាន​អំពាវនាវ​ឲ្យ​លោក​អភិបាលស្រុក និង​មន្ត្រី​ពាក់ព័ន្ធ មេត្តា​មាន​វិធាន​ការរក​ដំណោះស្រាយ​រឿងនេះ​ឲ្យ​បាន​ឆាប់​ផង​៕


ទឹក​ដក់​ពេញ​ដី អភិបាលស្រុក​បាទី​ទើប​ឡើង​ថ្មី គួរ​មើល​ផង​ទាន​….!!! ទឹក​ដក់​ពេញ​ដី អភិបាលស្រុក​បាទី​ទើប​ឡើង​ថ្មី គួរ​មើល​ផង​ទាន​….!!! ទឹក​ដក់​ពេញ​ដី អភិបាលស្រុក​បាទី​ទើប​ឡើង​ថ្មី គួរ​មើល​ផង​ទាន​….!!! ទឹក​ដក់​ពេញ​ដី អភិបាលស្រុក​បាទី​ទើប​ឡើង​ថ្មី គួរ​មើល​ផង​ទាន​….!!!