តិចនិក​​ជួយ​ឲ្យ​​កូន​តូច​ៗ​ចង​ចាំ​​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​របស់​អ្នក​

ពេល​ទៅ​ណា​មក​ណា​ ឪពុក​ម្ដាយ​ជា​ច្រើន​ប្រហែល​​ជា​ធ្លាប់​​​កត់​លេខ​ទូរសព្ទ​ ឬ​អាសយដ្ឋាន​ផ្ទាល់​ខ្លួន​​​​ដាក់​ក្នុង​ហោប៉ៅ​​កូន​​​តូច​ៗ​របស់​ខ្លួន​​​ដើម្បី​​​បង្ការ​​ករណី​ ក្មេង​ៗ​វង្វេង​ផ្លូវ។

 

តិចនិក​​ជួយ​ឲ្យ​​កូន​តូច​ៗ​ចង​ចាំ​​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​របស់​អ្នក​

 

យ៉ាង​ណា​មិញ​​ការ​អនុញ្ញាត​​ឲ្យ​​​កូន​​តូច​ៗ​​​របស់​អ្នក​​​ចំណាំ​លេខ​​ទូរសព្ទ ឬ​អាសយដ្ឋាន​​​ទី​លំនៅ​គឺ​អាច​​ជា​ជំនួយ​ដល់​ក្មេង​តូច​​បន្ថែម​ និង​អាច​​ឲ្យ​ពួក​គេ​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​ផង​ដែរ​។ តាម​រយៈ​វិបសាយ​​ចំណេះ​ដឹង​ទូ​ទៅ Life Hacker បាន​បង្ហាញ​​វិធី​សាស្ត្រ​ដែល​អាច​ជា​ប្រយោជន៍​​មួយ​ដូច​ខាង​ក្រោម៖

 

***  ចំណុច​គួរ​សម្គាល់៖ ក្មេង​ៗ​អាច​​​​ចង​ចាំ​អ្វី​មួយ​​ច្បាស់​​ដោយ​ការ​​រៀន​​តាម​រយៈ​សកម្មភាព​​លេង ដូច​នេះ​ការ​បង្កើត​ល្បែង​​មួយ​ចំនួន​ អាច​បង្ក​ជា​បរិយាកាស​​រីករាយ​និង​​ជួយ​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​ចង​ចាំ​បាន​ល្អ​ផង​ដែរ។

 

​​​​​​​​​​​​​​ជំហាន​ទី​១៖

តិចនិក​​ជួយ​ឲ្យ​​កូន​តូច​ៗ​ចង​ចាំ​​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​របស់​អ្នក​

អ្នក​អាច​​ Print ក្រដាស​មាន​រូប​បាត​ដៃ ឬ​គូរ​​ដូច​រូប​ខាង​លើ​​​ឲ្យ​ប៉ិន​ទំហំ​ដៃ​កូន​អ្នក​ ចំនួន​៣​ឬ​៤​សន្លឹក​។

 

ជំហាន​ទី​២៖

 

តិចនិក​​ជួយ​ឲ្យ​​កូន​តូច​ៗ​ចង​ចាំ​​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​របស់​អ្នក​

ជួយ​ឲ្យ​កូន​អ្នក​​សរសេរ​ (បើ​ពួក​គេ​អាច​សរសេរ​បាន) លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​​ផ្ទះ​ផ្លូវ​លើ​ក្រដាស​រូប​បាត​ដៃ​។ បើ​សិន​ជា​អាច អ្នក​​គួរ​ឲ្យ​កូន​អ្នក​សរសេរ​ដោយ​ខ្លួន​ឯង។ ខួរ​ក្បាល​របស់​ពួក​គេ​ឆាប់​ចាប់​បាន​នៅ​ពេល​គេ​សរសេរ​ដោយ​ខ្លួន​ឯង។

 

ជំហាន​ទី​៣៖

 

តិចនិក​​ជួយ​ឲ្យ​​កូន​តូច​ៗ​ចង​ចាំ​​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​របស់​អ្នក​

បិទ​​ក្រដាស​ទាំង​នោះ​លើ​ជញ្ជាំង ឬ​ទ្វារ​​ចេញ​ចូល ដែល​ក្មេង​ៗ​អាច​ដាក់​ដៃ​ដល់​បាន។

 

ជំហាន​ទី​៤៖

 

តិចនិក​​ជួយ​ឲ្យ​​កូន​តូច​ៗ​ចង​ចាំ​​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​របស់​អ្នក​

អនុវត្ត​ការ​លេង​ជា​ប្រចាំ​ដោយ​សុំ​ឲ្យ​កូន​ៗ​របស់​អ្នក​ យក​​ដៃ​ទះ​ (High Five) ​ឬ​ដាក់​អឹប​​ដៃ​ចូល​ក្នុង​រូប​បាត​ដៃ​ដូច​​ខាង​លើ​និង​អាន​​ឲ្យ​ឮ​ៗ​​រាល់​ពេល​ពួក​ដើរ​កាត់​ឬ​ចេញ​ចូល។ ដំបូង​ពួក​គេ​អាច​ភ្លេច​បន្តិច​បន្តួច​ ​តែ​រាល់​ពេល​ពួក​គេ​​ដើរ​ចេញ​ចូល​ វា​​នឹង​ក្លាយ​ជា​ការ​កម្សាន្ត​មួយ​និង​ជា​ទម្លាប់​​ផង​ដែរ ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​ចង​ចាំ៕

 

តិចនិក​​ជួយ​ឲ្យ​​កូន​តូច​ៗ​ចង​ចាំ​​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​របស់​អ្នក​

 

ចុចអាន៖  ល្បិច​ប្រើ​នំប៉័ង​ជា​របស់​មាន​ប្រយោជន៍​​​​ច្រើន​យ៉ាង​ក្នុង​ផ្ទះ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ lifehacker​​​​​​