ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្តសម្ដេច​តេជោ​ ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្តសម្ដេច​តេជោ​ ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​​



ស្វាយរៀង ៖ ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​ លោក ទុំ សា​រ៉ាវុធ អនុ​ប្រធាន​សហភាព​សហព័ន្ធ ​យុវជន​កម្ពុជា​ខេត្ត​ លោក​វេជ្ជបណ្ឌិត លី សុ​ខី ប្រធាន​ប្រតិបត្តិ​ ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​ស​ម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្ដេច​តេ​ជោ ​រួម​សហការ​ជាមួយ​មូលនិធិ​បាយ័ន​ និង​លេខាធិការដ្ឋាន​សហភាព​សហព័ន្ធ ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ខែឧសភា ​ឆ្នាំ​២០១៦​ បាន​ចុះ​ជួយ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ ​នៅ​បរិវេណ​អនុវិទ្យាល័យ​ព្រៃ​រំដួល ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​រំដួល ​ឃុំ​ប្រសូត្រ​ ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង​។​

ពិធី​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ឥត​ថ្លៃ​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ​ដែល​ជា​ក្រុមការងារ​ថ្នាក់​ជាតិ ​ថ្នាក់​ខេត្ត​-ស្រុក ​រួម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ពិសេស​សមាជិក​សមាជិកា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ ជួយ​សម្រួល​ដល់​ចាស់ជរា​ ប្រកបដោយ​ភាព​ស្និទ្ធ​ស្នាល​បំផុត​។

​លោក​វេជ្ជបណ្ឌិត លី សុ​ខី មានប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ដែល​ចុះ​មក​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នា​ថ្ងៃនេះ​ មាន​វេជ្ជបណ្ឌិត​គ្រប់​ជំនាញ​សរុប​ចំនួន​៣១​នាក់ ​ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​២៥​នាក់ ​និង​ជំនួយ​ការ​វេជ្ជបណ្ឌិត​មួយ​ចំនួន​ទៀត​។ ហើយ​ការ​ព្យាបាល​គឺ​រួមមាន​ផ្នែក​ជំងឺ​ទូទៅ ជំងឺ​កុមារ​ រោគ​ស្ត្រី​ និង​ពិនិត្យ​ផ្ទៃពោះ​ ព្រមទាំង​មាន​ពិនិត្យ​ជំងឺ​ផ្សេងៗ​ទៀត​ផង​ដែរ​។

​លោក​បាន​បន្ត​ថា ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​គ្រូពេទ្យ​វេជ្ជ​សា​ស្ត្រ​សម្ដេច​តេ​ជោ​ ទើប​លោក​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ចុះ​ជួយ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ ដោយ​ឥត​គិតថ្លៃ​ ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ ហើយ​បើ​តាម​គម្រោង​យើង​ព្យាបាល​ជូន​ពលរដ្ឋ​ចំនួន ​ចាប់ពី​៨០​០​នាក់ ​ទៅ​១២០០​នាក់​ ក្នុង​រយៈពេល​មួយថ្ងៃ​។​

គួរ​រំលឹក​ថា​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​តាមរយៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្តស្វាយរៀង​ បានចុះ​ពិនិ​ត្យ ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ​ ជា​លើក​ទី​៣៣​ហើយ ​ក្នុង​ខេត្តស្វាយរៀង​។​

លោក ហាយ ច​ន្នា​ត់ អភិបាលរង​ស្រុក​ស្វាយទាប​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្រសូត្រ​ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ពិសេស​ លោកជំទាវ ហ៊ុន ម៉ា​ណា ដែល​ជា​ប្រធាន​ បាន​យក​ចិត្ត​ទុ​ក​ដាក់​ពី​សុខមាលភាព​ របស់​ប្រជាពលរដ្ឋ​ បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ​ដោយ​ឥតគិតថ្លៃ​បែបនេះ នេះ​ជា​គុណបំណាច់​មិនអាច​កាត់ថ្លៃ​បាន​។

​ក្នុង​នាម​ប្រជាពលរដ្ឋ​ទាំងអស់ ​នៅ​ភូមិ​ព្រៃ​រំដួល​ ឃុំ​ប្រសូត្រ​ជាថ្មី​ម្ដងទៀត​​ សូម​ថ្លែងអំណរគុណ​ និង​ជូន​ពរជ័យ​ ដល់​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​ និង​សហការី​របស់​សហភាព​សហព័ន្ធ​ យុវជន​កម្ពុជា ​ព្រមទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​វេជ្ជសាស្ត្រ​សម្ដេច​តេជោ​ សូម​ទទួល​បាន​ជ័យជំនះ​គ្រប់​ភារកិច្ច​ និង​ជួប​នូវ​ពរជ័​យ​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ​ ពលៈ​ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្តសម្ដេច​តេជោ​ ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្តសម្ដេច​តេជោ​ ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្តសម្ដេច​តេជោ​ ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​​