នីតិវិធី​លើឯកឧត្តម កឹម សុខា ​ស្រប​តាម​​​ធម្មនុញ្ញ មិនរំលោភអភ័យ​ឯកសិទ្ធិឡើយ និពន្ធដោយ : ម៉ៅ សុផា       30-05-2016, 12:29 pm         250

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377នីតិវិធី​លើឯកឧត្តម កឹម សុខា ​ស្រប​តាម​​​ធម្មនុញ្ញ មិនរំលោភអភ័យ​ឯកសិទ្ធិឡើយលោក ឡេង ប៉េង​ឡុង ក្នុងសន្និសីទសារព័ត៌មានលោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បានថ្លែង​ប្រាប់អ្នក​កាសែតនៅ​ថ្ងៃនេះ​ថា នីតិវិធី​របស់​តុលាការ​លើ​ឯកឧត្តម កឹម សុខា គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ជាពិសេសមាត្រា​៨០ ស្តីពីអភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ។ សន្និសីទ​សារព័ត៌មាននេះ រៀបចំឡើង​បន្ទាប់ពីអ្នក​តំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ ៦៨នាក់ បាន​សម្រេច​ឲ្យតុលាការ​បន្តនីតិវិធី​លើ​ឯក​ឧត្តម កឹម សុខា ប្រធាន​ស្តីទីបក្ស​ប្រឆាំង និងជាអ្នកតំណាងរាស្ត្រ​មណ្ឌលកំពង់ចាម ដែល​អយ្យការចោទពីបទ «បដិសេធ​ក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី។

លោក ឡេង ប៉េងឡុង បាន​អះអាងថា ទង្វើ​របស់​ប្រធាន​ស្តីទីគណបក្ស​ប្រឆាំង ពិត​ជាទង្វើ​ជាក់ស្តែង ដែល​អាច​ឲ្យ​សមត្ថកិច្ច​ធ្វើ​ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ទាំងមាន​អភ័យ​ឯកសិទ្ធិ។ ទោះបី​ជាយ៉ាងណាក៏​ដោយ អ្នកនាំពាក្យ​រដ្ឋសភាអះអាងថា អ្វីគ្រប់យ៉ាង​របស់ឯកឧត្តម កឹម សុខា នៅទាំងអស់ ទាំងអភ័យ​សិទ្ធិ និង​ប្រាក់បៀរវត្ស ដែលនេះមិនមែន​ជាការរំលោភអភ័យ​ឯកសិទ្ធិនោះឡើយ៕