អាជ្ញាធរ​​រាជធានី​​ភ្នំពេញ​​​ចាត់​ការ​​តាម​​ច្បាប់​ ​បើ CNRP នៅ​តែ​​ជម្នះ​

រាជធានីភ្នំពេញ ៖ ​បើ​យោង​តាម​អ្នកនំាពាក្យ​សាលារាជធានីភ្នំពេញ​ លោក មាន ចាន់យ៉ាដា បាន​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​​​បន្តទៀត​​ថា អាជ្ញាធរ​​រាជធានី​ភ្នំពេញ នឹងចាត់វិធានការតាមផ្លូវ​ច្បាប់ ប្រសិនជា​​​គណ​បក្សសង្គ្រោះជាតិ​ នៅតែជម្នះ​​ហែក្បួន​យក​ញត្តិទៅ​​ថ្វាយ​​ដល់​ព្រះ​បរម​រាជ​វាំង ។

ប៉ុន្តែ​​អាជ្ញា​ធរ​ក៏​​បាន​​និយាយដែរ​ថា ខាង​គណបក្ស​សង្គ្រោះជាតិ ​អាច​​ចាត់​​​ឱ្យ​នរណា​ម្នាក់​ជា​តំណាង​ យកញត្តិ​ទៅ​ថ្វាយ​បាន ។ តែ​​ហាម​ដាច់ខាត​ គឺ​មិន​​ឱ្យ​​ហែក្បួន​នោះ​​ទេ ។