យុ​​គ​ ​ចិ​ន្តា​ ​ត្រូ​វ​បា​ន​​​នា​រី​ម្នា​​​ក់ ​ស​​​រ​​សើ​រ​ថា ​ស្អា​​ត​ស​ម​ជា​ស្រ្តី​ខ្មែ​រ​ ​និ​ង​ជា​តា​រាគំ​រូ

​ពិ​​​ធី​កា​រ​នី​ចា​ស់វ​​ស្សា ​អ្ន​ក​នា​ង​ ​​យុ​គ​ ​ចិ​​ន្តា​ ​នៅ​​ពេ​ល​ថ្មី​ៗ​នេះ​ ​ត្រូ​វ​បា​ន​អ្ន​ក​លេ​ង​ ​F​a​c​e​b​oo​k​​ ​ម្នា​ក់​ស​រ​​សើ​មិ​ន​ដា​ច់​ពី​មា​ត់​ ​ទៅលើ​កា​រ​ស្លៀក​​​ពា​ក់​រ​ប​ស់​​អ្ន​ក​នា​ង​ ​គឺ​ស​ម​តា​ម​កា​លៈ​ទេ​សៈ ​និ​ង​ពេ​ល​​វេ​លា​ ​​ដោ​យ​មិ​ន​លេ​ច​លើ​​លេ​ច ​ក្រោ​​​​ម​ជា​​ពិ​សេ​ស​នោះ​ ​គឺ​សម​ជា​តា​រា​ដ៏​ល្បី​ ​និ​ង​ស​ម​ជា​ស្រ្តី​ខ្មែ​រ ​​ថែម​​ទៀ​ត​ផ​ង​ ​។

ក្នុង Account Facebook មួយដែលមានឈ្មោះថា « Da Py Ya» បានសរសេរសរសើរ អ្នកនាង យុគ ចិន្តា ថា « សូមសរសើបងស្រី យុគ ចិន្ដា បងស្រីជាមនុស្សស្រី ដែលមានរូបសម្រស់ស្រស់ស្អាត គ្រប់ស្រទាប់ វណ្ណៈទាំងការស្លៀកពាក់គ្រប់បែបយ៉ាង សាកសមនឹងអោយទទួលយកធ្វើជាគំរូរដល់ស្ត្រី ដែលស្រស់ស្អាតផ្សេងៗទៀត និងជាមនុស្សដែលចេះយោគយល់ អធ្យាស្រ័យខ្ពស់ហើយ បងស្រីក៏ជាមនុស្សដែលមានមុខមាត់កិត្តិយស មិនថាតែផ្នែកសិល្បៈ បងស្រីបានជួយដល់សង្គម ជាតិ ក្នុងជួររដ្ឋាភិបាលជាច្រើនផងដែរ»។

នៅក្នុងសារនោះបាន ពោលសរសើរអ្នកនាងទៀតថា «បងស្រីជាមនុស្សស្រី ដែលមនុស្សជាច្រើនសឹងនឹងមិនអាចធ្វើបានស្មើបងស្រី សុំទោសល់បងស្រីដែលយកសំនេរនេះ មកសរសេរដោយមិនបានសុំការអនុញ្ញាតិ តែដោយការគោរព នឹងការស្ររលាញ់ ព្រោះបងស្រីតែងតែផ្ដល់ជាគំនិត នឹងការណែនាំដល់អ្នកនៅជុំវិញខ្លួនបងអោយស្គាល់អ្វី ទៅជាតំលៃរបស់មនុស្ស ជាចុងក្រោយជូនពរបងឲ្យ ជោគជ័យទាំងការងារផ្នែក សង្គម រដ្ឋាភិបាល និងវិស័យសិល្បៈ ព្រមទាំងផ្នែកជំនួញផ្ទាល់ខ្លួនផងដែរ» ៕

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា នាពេលកន្លងមក ជារៀងរាល់ឆ្នាំ គេសង្កេតឃើញ ពិធីការិនីសម្បូរវោហារ អ្នកនាង យុគ ចិន្តា តែងតែរៀបចំកម្មវិធី ជប់លៀងខួបកំណើត នៅភោជនីយដ្ឋាន ទំនើបៗ ចាយទុនរាប់ពាន់ដុល្លារ ឲ្យសមនិងកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាង ក្នុងនាមជាអ្នកសិល្បៈ។

ដោយឡែកសម្រាប់ថ្ងៃ ខួបកំណើតរបស់នាង នៅឆ្នាំនេះគេសង្កេតឃើញថា នាងបានងាកមកធ្វើការងារមនុស្សធម៌ ដោយយកអំណោយ ទៅចែកជូនចាស់ជរា សម្រាប់ជាកាដូពិសេស ក្នុងថ្ងៃខួបកំណើត នាឆ្នាំនេះ ។

បើតាមតារាសម្តែងចាស់វស្សា អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះនៅលើ Facebook ដោយភ្ជាប់មកជាមួយរូបថត ជាច្រើនសន្លឹកថា « ការធ្វើបុណ្យ ចែកទានជាទឹកចិត្ត ដែលចេញពីបេះដូងពិតៗ របស់បងស្រី យុគ ចិន្តា ក្នុងថ្ងៃខួបកំណើត បើទោះបីការងារមមាញឹកខ្លាំងប៉ុណ្ណា ក៏បងស្រីនៅតែឆ្លៀតពេលនាំយកអំណោយថ្នាំពេទ្យ សម្ភារៈផ្សេងៗ និងជូនថវិកា ដល់លោកតា លោកយាយ អ៊ំ ពូ មីង ទាំងអស់នៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប នេះហើយជាកាដូដ៏ពិសេស ដែលបងស្រីពេញចិត្តបំផុត សម្រាប់ថ្ងៃកំណើតឆ្នាំនេះ …» ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload