នី រតនា បង្ហាញ​វត្តមាន​ជា​អ្នកគាំទ្រ​ពេញទំហឹង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា (​មាន​វីដេអូ​)

Videos


ក្នុងជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិទីម័រ កាលពីរាត្រីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កន្លងមកថ្មីៗនេះ មានមហាជនអ្នកស្នេហាវិស័យបាត់ទាត់ជាច្រើនបានចូលរួមផ្តល់កម្លាំងចិត្ត ក៏ដូចជាលើកទឹកចិត្តដល់ក្រុមអ្នកចម្បាំងកម្ពុជា ដែលក្នុងនោះគេក៏ឃើញមានតារាល្បីមួយចំនួន ហើយអ្វីដែលជាទីចាប់អារម្មណ៍របស់មហាជនមួយដែរនោះគឺតារាចម្រៀងម្ចាស់ពាន Cambodian Idol នី រតនា ក៏មានវត្តមានគាំទ្រពេញទំហឹងផងដែរ ។ 

នី រតនា បង្ហាញ​វត្តមាន​ជា​អ្នកគាំទ្រ​ពេញទំហឹង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា (​មាន​វីដេអូ​)

ក្នុងនាមជាតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសមួយដួង និង ជាអ្នកគាំទ្រវិស័យបាត់ទាត់កម្ពុជា នី រតនា បានបង្ហាញវត្តមាន ជាមួយការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមជម្រើសជាតិកម្ពុជា ដែលនៅលើទំព័រហ្វេសប៊ុករបស់លោកក៏បានរំលេចឱ្យដឹងដែរថា «ពិតជារីករាយខ្លាំងណាស់ដែលបានមកចូលរួមលើកទឹកចិត្តដល់កម្ពុជាយើង ថ្ងៃនេះកម្ពុជាយើងត្រូវតែស៊ូស៊ូៗៗ ត្រូវតែយកជ័យជំនះឱ្យបាន Like 1 ដើម្បីលើកទឹកចិត្តដល់កីឡាករយើងទាំងអស់គ្នា ។ មនុស្សច្រើនខ្លាំងណាស់ថ្ងៃនេះ បងប្អូនណាខ្លះបានមកគាំទ្រកម្ពុជាយើងថ្ងៃនេះ Comment មក» ។

នី រតនា បង្ហាញ​វត្តមាន​ជា​អ្នកគាំទ្រ​ពេញទំហឹង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា (​មាន​វីដេអូ​)

ជាមួយនឹងវត្តមានរបស់ នី រតនា នេះដែរ បានក្លាយជាចំណាប់អារម្មណ៍មួយរបស់មហាជនជាច្រើន ដោយម្នាក់ៗបាននាំគ្នាស្វាគមន៍តារាចម្រៀងរូបនេះយ៉ាងកក់ក្តៅបំផុត ខ្លះក៏បានថតរូបជាអនុស្សាវរីយ៍ ខ្លះក៏សុំហត្ថលេខា ក្រោមបរិយាកាសដ៏សែនរីករាយបំផុត ។ បើងាកមកនិយាយពីទឹកចិត្តគាំទ្ររបស់តារាចម្រៀង នី រតនា វិញ ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ ព្រោះនេះជាទឹកចិត្តមួយដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និង ចូលរួមចំណែកក្នុងនាមជាអ្នកស្នេហាវិស័យបាត់ទាត់កម្ពុជាម្នាក់ គាំទ្រយ៉ាពេញទំហឹងរបស់ នី រតនា ទៅលើកីឡាករកម្ពុជា ។ 

នី រតនា បង្ហាញ​វត្តមាន​ជា​អ្នកគាំទ្រ​ពេញទំហឹង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា (​មាន​វីដេអូ​)

គួររំឭកថា កាលពីរាត្រីថ្ងៃទី ២៩ ខែឧសភា កន្លងទៅនេះ ក្រុមជម្រើសជាតិកម្ពុជាបានលុតក្រុមជម្រើសជាតិទីម័រ ២ ទល់នឹង ០ ដោយគ្រាប់បាល់ទីមួយសុតបញ្ជូលទីដោយកីឡាករ ភួង សុខសាណា និង គ្រាប់បាល់ទីពីរបំពោងសំណាញ់ដោយកីឡាករ ឃួន ឡាបូរ៉ាវី ពោលគឺទាំងពីរតង់កម្ពុជាយកឈ្នះលើទីម័រ ២ ទល់ ០ ៕ សាកល

នី រតនា បង្ហាញ​វត្តមាន​ជា​អ្នកគាំទ្រ​ពេញទំហឹង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា (​មាន​វីដេអូ​)
នី រតនា បង្ហាញ​វត្តមាន​ជា​អ្នកគាំទ្រ​ពេញទំហឹង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា (​មាន​វីដេអូ​)
នី រតនា បង្ហាញ​វត្តមាន​ជា​អ្នកគាំទ្រ​ពេញទំហឹង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា (​មាន​វីដេអូ​)
នី រតនា បង្ហាញ​វត្តមាន​ជា​អ្នកគាំទ្រ​ពេញទំហឹង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា (​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត