រថយន្ត​កាមរី​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់ របួសធ្ងន់​ម្នា​ក់នៅ​សំរោង​ទង​ ​

Videos


នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ៤ចន្លោៈគីឡូម៉ែត្រលេខ ៤០-៤១ ត្រង់ចំណុចភូមិវល្លិ៍សរ ឃុំវល្លិសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺបណ្តាលឲ្យបុរសម្ចាស់ម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅ នឹងកន្លែង ។ រថយន្ត ដែលបង្ករហេតុនោះ ម៉ាក់កាមេរីហាយព្រីត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2Y.9557 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់បាត់ ។

រថយន្ត​កាមរី​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់ របួសធ្ងន់​ម្នា​ក់នៅ​សំរោង​ទង​ ​

រថយន្តនេះបាន ធ្វើ ដំណើរពីលិចទៅកើតមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក់ស៊ុយសាគីនិច ពណ៍ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BR.3860 ដែលកំពុងធ្វើដំណើរ បញ្ច្រាស់ទិសគ្នា បណ្តាលអោយម៉ូតូខូចខាត់កំរិតធ្ងន់ និង អ្នកជិះ ពីក្រោយបានស្លាប់នៅនឹងកន្លែង ដែលមានឈ្មោៈគាង វិផល ភេទប្រុស អាយុ 24 ឆ្នាំ រស់នៅផ្ទះលេខ 332 ភូមិ ត្នោតជ្រុំ សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ ។ សព្វជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីជាតិ ឯរយន្ត និង ម៉ូតូត្រូវបានយកទៅរក្សានៅអធិការដ្ឋាននគរបាល ស្រុករងចាំការដោះស្រាយតាម ផ្លូវ ច្បាប់ ៕ សុថាត់

រថយន្ត​កាមរី​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់ របួសធ្ងន់​ម្នា​ក់នៅ​សំរោង​ទង​ ​
រថយន្ត​កាមរី​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់ របួសធ្ងន់​ម្នា​ក់នៅ​សំរោង​ទង​ ​