ស្ត្រី​មាន​ជម្ងឺ​គីស​ដើមទ្រូង​គ្មាន​ប្រាក់​ព្យាបាល​ដេក​កន្ទេល​រងចាំ​ថ្ងៃ​ស្លាប់​

Videos


នេះគួរឲ្យអាណិតណាស់ នៅពេលដែលប្អូនស្រី វិត សុវណ្ណ ហៅ “ម៉ាច” មាន អាយុ ២១ឆ្នាំ រស់នៅភូមិត្រពាំងសេះចាស់ ខេត្តសៀមរាប បានធ្លាក់ខ្លួនឈឺប្រហែល កន្លះឆ្នាំហើយ “ជំងឺគីសចំដើមទ្រូង”ដោយគ្មានលុយព្យាបាលឥឡូវនេះ សភាពជំងឺរបស់ប្អូនកាន់តែធ្ងន់ធ្ងរហើយ ដើរលែងរួច ដេកនៅនឹងកន្ទេលមួយកន្លែង ប្រហែលជាពីរខែមកហើយរងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ ។

ស្ត្រី​មាន​ជម្ងឺ​គីស​ដើមទ្រូង​គ្មាន​ប្រាក់​ព្យាបាល​ដេក​កន្ទេល​រងចាំ​ថ្ងៃ​ស្លាប់​

សព្វថ្ងៃប្អូនស្រីរស់នៅក្រោមបន្ទុករបស់ជីដូន ដែលមានជំងឺជាប់ប្រាណដែរ ហើយគ្មានប្រាក់ចំណូលអ្វីដើម្បីផ្គត់ផ្គង់ដល់ប្អូនស្រីទេ រាល់ថ្ងៃគឺរស់នៅក្រោមការជួយពីនាក់ជិតខាង ដែលគេអាណិតគាត់នឹងផ្តល់ជាអាហារឲ្យហូបចុកបន្តិចបន្តួចដល់គាត់ ។ ប្រសិនបើលោកអ្នកទាំងអស់គ្នា ដែលបានឃើញសារមួយនេះនឹងរួមចំណែកជួយប្អូនស្រីដ៏កំសត់ម្នាក់នេះដើម្បីអោយគាត់បានទៅទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ។

ស្ត្រី​មាន​ជម្ងឺ​គីស​ដើមទ្រូង​គ្មាន​ប្រាក់​ព្យាបាល​ដេក​កន្ទេល​រងចាំ​ថ្ងៃ​ស្លាប់​

ប្អូនស្រី វិត សុវណ្ណ គាត់មានរឿងដែលគួរអោយសង្វេគច្រើនទៀត ហើយនាងបានសូមអង្វរដល់សប្បុរសជនទាំងឡាយប្រសិនបើអ្នកទាំងអស់គ្នាចង់ជួយឧបត្ថម្ភដល់ប្អូនស្រីផង ។ សូមទាក់ទងតាមរយៈលេខទូរស័ព្ទនេះ 071-800-5232 ៕សុថាត់

ស្ត្រី​មាន​ជម្ងឺ​គីស​ដើមទ្រូង​គ្មាន​ប្រាក់​ព្យាបាល​ដេក​កន្ទេល​រងចាំ​ថ្ងៃ​ស្លាប់​
ស្ត្រី​មាន​ជម្ងឺ​គីស​ដើមទ្រូង​គ្មាន​ប្រាក់​ព្យាបាល​ដេក​កន្ទេល​រងចាំ​ថ្ងៃ​ស្លាប់​

  • ស្ត្រី​មាន​ជម្ងឺ​គីស​ដើមទ្រូង​គ្មាន​ប្រាក់​ព្យាបាល​ដេក​កន្ទេល​រងចាំ​ថ្ងៃ​ស្លាប់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ក្នុងស្រុក