ពិត​ជា​ស្រស់​ស្អាត​មែន​ទែន​ ទិដ្ឋភាព​ទឹក​ធ្លាក់​ដែល​កក​ក្លាយ​ជា​ទឹកកក​នៅ​ប្រទេស​ចិន​

នៅ​តំបន់​ភ្នំ​ Taihang ខេត្ត​ Hebei ប្រទេស​ចិន​ សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​រហូត​​ដល់​ ១២​ អង្សា​ក្រោម​សូន្យ​ រហូត​ធ្វើ​ឲ្យ​​ទឹក​ធ្លាក់​​ពី​លើ​ភ្នំ​ កក​ក្លាយ​ជា​ទឹក​កក​ បង្កើត​បាន​ជា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៅ​ទី​នោះ​ ។ តាម​រយៈ​រូប​ភាព​ដែល​បាន​ឃើញ​ វា​ហាក់​បី​ដូច​ជា​ ទឹក​ធ្លាក់​នោះ​បាន​កក​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​ដូច្នោះ​ដែរ​។

គេ​លែង​ស្តាប់​លឺ​សម្លេង​ទឹក​ធ្លាក់​ ដែល​ធ្លាប់​តែ​លាន់​លឺ​នៅ​លើ​ភ្នំ​ទៀត​ហើយ​ តែ​អាច​មើល​ឃើញ​សណ្ឋាន​ទឹក​ធ្លាក់​ ដែល​បាន​កក​ក្លាយ​ជា​ផ្ទាំង​ទឹក​កក អម​ដោយ​​​បរិយាកាស​ដ៏​ស្ងប់ស្ងាត់​។ ភាព​ស្រស់​ស្អាត​ទាំង​នេះ​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ទៅ​ទស្សនា​នៅ​ទី​នោះ​។ សូម​មក​ទស្សនា​​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ទាំង​នោះ​ទាំង​អស់​គ្នា​។

ពិត​ជា​ស្រស់​ស្អាត​មែន​ទែន​ ទិដ្ឋភាព​ទឹក​ធ្លាក់​ដែល​កក​ក្លាយ​ជា​ទឹកកក​នៅ​ប្រទេស​ចិន​

ពិត​ជា​ស្រស់​ស្អាត​មែន​ទែន​ ទិដ្ឋភាព​ទឹក​ធ្លាក់​ដែល​កក​ក្លាយ​ជា​ទឹកកក​នៅ​ប្រទេស​ចិន​

ពិត​ជា​ស្រស់​ស្អាត​មែន​ទែន​ ទិដ្ឋភាព​ទឹក​ធ្លាក់​ដែល​កក​ក្លាយ​ជា​ទឹកកក​នៅ​ប្រទេស​ចិន​

រូបភាព​ទាំង​បី​សន្លឹក​ខាង​លើ​ គឺជា​ ទិដ្ឋភាព​ទឹក​ធ្លាក់​ដែល​បាន​កក​ក្លាយ​ជា​ផ្ទាំង​ទឹក​កក​ ។ ចំណែក​រូបភាព​ខាង​ក្រោម​នេះ គឺជា​ ទិដ្ឋភាព​ទឹក​ធ្លាក់​ដែល​ហូរ​ធម្មតា។

ពិត​ជា​ស្រស់​ស្អាត​មែន​ទែន​ ទិដ្ឋភាព​ទឹក​ធ្លាក់​ដែល​កក​ក្លាយ​ជា​ទឹកកក​នៅ​ប្រទេស​ចិន​

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • ពិត​ជា​ស្រស់​ស្អាត​មែន​ទែន​ ទិដ្ឋភាព​ទឹក​ធ្លាក់​ដែល​កក​ក្លាយ​ជា​ទឹកកក​នៅ​ប្រទេស​ចិន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:កីឡា
Tags: