ស្គាល់នាងតាម facebook ណាត់ជួបឡើងផ្ទះសំណាក់ត្រូវនាង ដាក់ថ្នាំសណ្តំ លួច លុយ ខ្សែក មូ៉តូ រួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ បុរស ជាអាជីវករម្នាក់បានស្គាល់នារីវ័យក្មេងតាមរយះ លេង facebook បានកន្លះខែ ហើយបានណាត់ជួបគ្នា និងបបួលគ្នាឡើងផ្ទះសំណាក់ ដាក់ថ្នាំសណ្តំ ដេកសន្លប់ស្តូក ស្រីក្មេង លួចលុយ គ្រឿងអល័ង្កកា មូ៉តូ បានហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះសំណាក់ យុីហោ គន្ធា បុ៊នហេង ផ្លូវជាតិលេខ៤ ខាងលិខសាលាសង្កាត់ចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣០ ខែឧសភានេះ ទើបសាច់ញាតិនាំទៅប្តឹង នគរបាលបុ៉ស្តិ៍ចោមចៅ ។

ជនរងគ្រោះ ក្នុងករណីដាក់ថ្នាំ មឹមអេង មានឈ្មោះ ឌឹម បុ៊នលី ភេទប្រុស អាយុ៣២ឆ្នាំ ជាអាជីវករលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់មានមូ៉តូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-6983 ខ្សែកប្លាទីន១ខ្សែ លុយរៀលជាង៥០មុឺនរៀល ។ ចំណែក នារីជាជនសង្ស័យ ត្រូវបានជនរងគ្រោះប្រាប់ថា គ្រាន់តែស្គាល់ឈ្មោះ ស្រីពៅ អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅ បុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នារីខាងលើ ស្គាល់គ្នាតាមរយៈលេងfacebook កន្លះខែមកហើយ ដោយលេងឆាតផ្តោះផ្តងគ្នាឈានទៅដល់ នារីរូបនោះ ចង់ស្គាល់មុខ និងសុំស្នេហា ។ លុះ នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែឧសភា នារីសង្ស័យ បានបបួល ខ្លួនឡើងឋានសួរ ដើម្បីបញ្ជាក់ពីទឹកចិត្ត ស្រឡាញ់ ។ ជនរងគ្រោះ បន្តទៀតថា ខ្លួនមិនដឹលសោះ រស់ជាតិស្នេហា មកដល់លើកនេះ ជាលើកទី១ សម្រាប់ខ្លួន អារម្មណ៍ បេះដូងញាប់ញ័រ លាយលំទៅនឹង ក្តីត្រេកអរ អ្វីដែលសន្យា អ្វីដែលណាត់គ្នា កាលបើភាគីខាងស្រី សុខចិត្តលះបង់ខ្លួន ដើម្បីសេចក្តីស្នេហា ក៏ណាត់គ្នា ចូលផ្ទះសំណាក់ខាងលើ ហើយពេលដែល នារីរូបនោះ មកជួបទៀតសោត មានកាន់ ទឹកក្រឡុក ២កែវជ័រ នាំគ្នាចូលបន្ទប់ ទាំងក្តីញាប់ញ័រ តែខាងស្រីប្រាប់ថា មុនរួមមេត្រី សូមបងបូ៉វទឹកក្រឡុកជាមុនសិន លុះរួមមេត្រីរួចហើយ នារីរួបនេះ ដើម្បីបញ្ជាក់ពីភក្តីស្នេហាយើង សូមបងមឹមអេង ។ ជនរងគ្រោះបន្តទៀតថា បន្ទាប់ពី មឹមហើយអេង លក់លក់ទន់ដៃទន់ជើង សន្លប់ស្តូកស្តឹង មិនដឹងថា នារីរូបនោះ លួចលុយ ខ្សែក និងមូ៉តូ គេចខ្លួនបាត់ពីពេលណា រហូតដល់វេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ទើបសាច់ញាតិ មកដាស់នាំយកទៅពេទ្យ ក្នុងអាការៈដឹងខ្លួនដែរ តែទន់ដៃជើង និយាយមិនចេញ ងងុយតែដេក រហូតដល់ព្រឹកថ្ងៃទី៣០ ខែឧសភា នេះ ទើបសាច់ញាតិនាំមកដាក់ពាក្យបណ្តឹងនៅបុ៉ស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕ សុខសែនជ័យ
ស្គាល់នាងតាម facebook ណាត់ជួបឡើងផ្ទះសំណាក់ត្រូវនាង ដាក់ថ្នាំសណ្តំ លួច លុយ ខ្សែក មូ៉តូ រួចគេចខ្លួនបាត់ស្រមោល

ស្គាល់នាងតាម facebook ណាត់ជួបឡើងផ្ទះសំណាក់ត្រូវនាង ដាក់ថ្នាំសណ្តំ លួច លុយ ខ្សែក មូ៉តូ រួចគេចខ្លួនបាត់ស្រមោល

ស្គាល់នាងតាម facebook ណាត់ជួបឡើងផ្ទះសំណាក់ត្រូវនាង ដាក់ថ្នាំសណ្តំ លួច លុយ ខ្សែក មូ៉តូ រួចគេចខ្លួនបាត់ស្រមោល

 

ប្រភព៖ Nokorwatnews

  • ស្គាល់នាងតាម facebook ណាត់ជួបឡើងផ្ទះសំណាក់ត្រូវនាង ដាក់ថ្នាំសណ្តំ លួច លុយ ខ្សែក មូ៉តូ រួចគេចខ្លួនបាត់ស្រមោល已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:កំសាន្ត
Tags: