អាជ្ញាធរ​បិទផ្លូវ​រារាំង​ការ​ដង្ហែ​ញត្តិ​របស់​CNRP និពន្ធដោយ : រឿន ភារុន       30-05-2016, 1:36 pm         284

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377អាជ្ញាធរ​បិទផ្លូវ​រារាំង​ការ​ដង្ហែ​ញត្តិ​របស់​CNRP​ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ដង្ហែ​ញត្តិ និង​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​នោះ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ បានដាក់​រនាំង​បិទផ្លូវ​រារាំង​មិន​ឲ្យ​មានការ​ដង្ហែ​ញត្តិ​នោះឡើយ​។​

​បើតាម​សេចក្ដីរាយការណ៍​របស់​អ្នកសារព័ត៌មាន​ថ្មីៗ បាន​ឲ្យ​ដឹងថា កងកម្លាំងប្រដាប់អាវុធ​មាន​គ្នា​ជាង​១០០​នាក់ បាន​បិទផ្លូវ​រារាំង​មិន​ឲ្យ​មាន​ការហែក្បួន​នោះទេ​។ តែ​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ អះអាងថា បើទោះជា​មានការ​រារាំង​ក្ដី តែ​គណបក្ស​នៅតែ​បន្ត​ការ​ដង្ហែ​ញត្តិ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ដដែល​។​