រឿង​ភាគ​ថ្មី​របស់ Lee Minho និង Jun Ji Hyun បំបែក​កំណត់ត្រា​លក់​ចេញ​បាន​ថ្លៃ​បំផុត

កំពូល​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង​ពីរ​រូប​គឺ Lee Min Ho និង Jun Ji Hyun នឹង​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​ភាគ​ថ្មី​មួយ​របស់​អ្នក​និពន្ធ​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” Park Ji Eun ដែល​មាន​ចំណងជើង​ថា “Legend of the Blue Sea”។ មិន​ទាន់​ទាំង​ចាប់​ផ្ដើម​ថត​ផង រឿង​ភាគ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​រឿង​ភាគ​ដែល​អាច​លក់​ទៅ​ប្រទេស​ចិន​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

 

រឿង​ភាគ​ថ្មី​របស់ Lee Minho និង Jun Ji Hyun បំបែក​កំណត់ត្រា​លក់​ចេញ​បាន​ថ្លៃ​បំផុត

 

អ្នក​តំណាង​ក្រុមហ៊ុន​ផលិត​រឿង​ថ្មី​ខាង​លើ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​នេះ​ថា​ បណ្ដាញ​ផ្សព្វផ្សាយ​នានា​នៅ​ចិន​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​គម្រោង​រឿង​ភាគ​ថ្មី​មួយ​នេះ។ ក្នុង​នោះ​ក្រុមហ៊ុន​មួយ​បាន​សុំ​ទិញ​សិទ្ធិ​យក​ទៅ​ចាក់​ផ្សាយ​ក្នុង​តម្លៃ​ ៥សែន​ដុល្លារ​ក្នុង​មួយ​ភាគ​ ខណៈ​ក្រុមហ៊ុន​ផលិត​រឿង​បាន​ព្រលយ​ថា​តម្លៃ​ពិត​ប្រាកដ​ក្នុង​មួយ​ភាគ​អាច​ឡើង​ដល់ ៦សែន​ដុល្លារ​ក៏​ថា​បាន។

 

គួរ​បញ្ជាក់​ថា​រឿង​ភាគ “Descendants of the Sun” ដែល​កាន់​កាប់​កំណត់ត្រា​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​លក់​ចេញ​ទៅ​ចិន​ក្នុង​តម្លៃ ២៧ម៉ឺន​ដុល្លារ​ក្នុង​មួយ​ភាគ។

 

“Legend of the Blue Sea” នឹង​ផលិត​ឡើង​ដោយ​ផ្អែក​លើ​​​សាច់​រឿង​ប្រលោមលោក​បែប​ព្រេង​និទាន “The Little Mermaid” របស់​អ្នក​និពន្ធ​ដាណឺម៉ាក Hans Christian Andersen ៕

 

ចុចអាន៖តម្លៃ​ខ្លួន Song Joong Ki ខ្ពស់​​ជាង​តម្លៃ Lee MinhoនិងKim Soohyun បូក​ចូល​គ្នា​ទៅ​ទៀត

 

ប្រែ​សមរួល៖ វ៉ាន់ថន
ប្រភព៖ .soompi