អាហារ​ដែល​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូន​អ្នក​

អាហារ​ដែល​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូន​អ្នក​

​នៅពេល​ដែល​អ្នក​ឲ្យ​កូន​ញ៉ាំ​អាហារ​ផ្សេងៗ អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​មាន​អាហារ​ខ្លះ​អាច​នាំ​ឲ្យ​ខួរក្បាល​កូន​មិន​អាច​លូតលាស់​បានល្អ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

អាហារ​បំពង​
អាហារ​ដែល​បំពង​ទាំងនោះ​ក្រោយពេល​ដែល​ឆ្លងកាត់​ខ្លាញ់ និង​ភ្លើង​ដ៏​ក្តៅ​រួច វា​នឹង​បំ​លែង​ទៅ​ជា​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​ខួរក្បាល​កូន​ឆាប់​ចុះខ្សោយ ដែល​អាច​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​កូន​យ៉ាង​ខ្លាំង​។​

អាហារ​ដែល​មាន​ប៊ីចេង​
នៅពេល​ដែល​អ្នក​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​ប៊ីចេង​ច្រើន វា​អាច​ធ្វើ​ឲ្យ​កូន​ខ្វះ​សារធាតុ​ម្យ៉ាង​ដែល​មិន​អាច​ធ្វើឲ្យ​កូនលូតលាស់​ខួរក្បាល​បានល្អ​ឡើយ​។​

អាហារ​ដែល​ផ្អាប់​
នៅ​ក្នុង​អាហារ​ដែល​ផ្អាប់​ទាំងនេះ​គឺ​មាន​ជាតិ​អំបិល​ច្រើនណាស់ ដែល​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សរសៃឈាម​ក្នុង​ខួរក្បាល​របស់​កូន ធ្វើឲ្យ​ខួរក្បាល​កូន​មាន​អាការៈ​ខ្វះ​ឈាម និង​ខ្វះ​អុកស៊ីសែន ដែល​នាំ​ឲ្យ​សមត្ថភាព​ចងចាំ​របស់​កូន​ធ្លាក់ចុះ​។​

អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​
ប្រសិន​ជា​អ្នក​ឲ្យ​កូន​ញ៉ាំ​ស្ករ​ច្រើនពេក​នៅមុន​ពេលបាយ នោះ​វា​នឹង​អាច​ធ្វើឲ្យ​កូន​មាន​អារម្មណ៍​ឆាប់​ឆ្អែត ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​គេ​ធាត់ ម្យ៉ាងទៀត​វា​ក៏​អាច​ប៉ះពាល់​ដល់​ខួរក្បាល​កូន​ដូចគ្នា​។​

កាហ្វេ​
នៅក្នុង​កាហ្វេ​គឺមាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្ពស់​ដែល​អាច​បង្អាក់​មិន​ឲ្យ​ឈាមទៅ​ផ្គត់ផ្គង់​ខួរក្បា​លបាន​គ្រប់គ្រាន់ នោះ​ខួរក្បាល​កូន​នឹង​កាន់តែ​ខ្សោយ​ទៅៗ​ហើយ​ប្រសិន​ជា​អ្នក​ឲ្យគេ​ញ៉ាំ​កាហ្វេ​ច្រើន​។​

សាច់​ដែល​មាន​ខ្លាញ់​ច្រើន​
នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​មាន​ឳ​ពុក​ម្តាយ​មួយចំនួន​ព្រោះតែ​ចង់ឲ្យ​កូន​មាន​សុខភាព​ល្អ តែងតែ​ឲ្យគេ​ញ៉ាំ​សាច់​ជាច្រើន​ប្រភេទ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេលដែល​កូន​ញ៉ាំ​សាច់​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​ខួរក្បាល​កូន​អ្នក​មាន​ប្រតិកម្ម​យឺត​ជាង​កូន​ក្មេង​ដទៃ ដែល​អាច​ប៉ះពាល់​ដល់​ការរៀនសូត្រ​បស់​គេ​ខ្លាំងណាស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។