គូ​ប្រជែង​ថ្មី​របស់​ Honda MSX លេច​មុខ​នៅ​វៀតណាម​

ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ Autotech ​ប្រព្រឹត្ត​ទៅ​នា​ទីក្រុង​​សៃហ្គន​ គេ​ប្រទះ​ឃើញ​ម៉ូតូ​មួយ​ម៉ូដែល​រចនា​រូបរាង​យ៉ាង​ទាក់​ភ្នែក ដែល​​សន្និដ្ឋាន​ថា​នឹង​ជា​គូ​ប្រជែង​ថ្មី​របស់​ Honda MSX។

 

គូ​ប្រជែង​ថ្មី​របស់​ Honda MSX លេច​មុខ​នៅ​វៀតណាម​

 

​​ម៉ូតូ​​​​ឃើញ​ខាង​លើ​នេះ​ជា​ម៉ូដែល​ Motrac M6 ជា​ផលិតផល​ក្រុមហ៊ុន​ចិន​ ហើយ​វា​មាន​ការ​ឌីហ្សាញ​រូបរាង​មិន​សូវ​ជា​ធំ​ប៉ុន្មាន​ តែ​​ប្រហាក់​ប្រហែល​នឹង​ MSX ដែរ។ Motrac M6 មាន​បែង​ចែក​ជា​ពីរ​​ប្រភេទ​ផ្សេង​គ្នា​ ដោយ​មាន​ជា​ប្រភេទ​កម្លាំង​ ៥០​សេសេ​ និង​ ១២៥​សេសេ។

 

ម៉ូតូ​ដែល​យក​មក​តាំង​ពិព័រណ៍​នេះ​ជា​ប្រភេទ​ ១២៥សេសេ ដែល​វា​មាន​ធុង​អាច​ផ្ទុក​ប្រេង​ឥន្ធនៈ​បាន​ ៦,៥​ លីត្រ និង​មាន​ទម្ងន់​ ១២៧​គីឡូក្រាម។ ចំណែក​ឯ​ប្រភេទ​ ៥០​សេសេ​ វិញ​មាន​ទម្ងន់​ស្រាល​ជាង​ ដោយ​មាន​ត្រឹម​ ១០៥ គីឡូក្រាម​ប៉ុណ្ណោះ។

 

ចង្កៀង​​មុខ-ក្រោយ​​ជា​ប្រភេទ​ LED ដោយ​ខាង​មុខ​មាន​រាង​មូល​ស្រដៀង​ទៅ​នឹង​ការ​រចនា​របស់​ Ducati Scrambler។ ហ្វ្រាំង​មុខ​និង​ក្រោយ​​ជា​ប្រភេទ​ហ្រ្វាំង​ថាស​ ដោយ​ខាង​មុខ​ប្រភេទ​ ២២០ម.ម​ និង​ខាង​ក្រោយ​ ១៩០ម.ម។ កុងទ័រ​បង្ហាញ​ព័ត៌មាន​ជា​ប្រភេទ​កុងទ័រ​ឌីជីថល​ ដែល​អាច​បង្ហាញ​ទិន្នន័យ​ល្បឿន​ និង​ កម្រិត​ប្រេង​ឥន្ធនៈ។

 

ក្រុមហ៊ុន​ផលិត​ម៉ូតូ​នេះ​នៅ​មិន​ទាន់​បង្ហើប​ពី​តម្លៃ​​លើ​ទីផ្សារ​​ រួម​ទាំង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​ឡើយ​នោះ​ទេ៕​​​​​​​​

 

គូ​ប្រជែង​ថ្មី​របស់​ Honda MSX លេច​មុខ​នៅ​វៀតណាម​

 

គូ​ប្រជែង​ថ្មី​របស់​ Honda MSX លេច​មុខ​នៅ​វៀតណាម​

 

គូ​ប្រជែង​ថ្មី​របស់​ Honda MSX លេច​មុខ​នៅ​វៀតណាម​

 

គូ​ប្រជែង​ថ្មី​របស់​ Honda MSX លេច​មុខ​នៅ​វៀតណាម​

 

ចុច​អាន៖ មើល​ការ​លេង​​ម៉ូដ​​ប្លែក​ៗ​លើ​ Zoomer-X ​2016គួរ​ឲ្យ​ចាប់​អារម្មណ៍​បែប​ណា?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Zing​​​