កើត​រឿង​​ចឹង​​​ហើយ! ដេញប៉ូលិស​មិនឱ្យ​អន្តរា​គមន៍​

ខេត្តសៀមរាប ៖ រថយន្ត​វី​ហ្គោ​ពណ៌​ត្រេ​អ៊ី​មួយ​គ្រឿង បាន​ធ្លាក់​ប្រឡាយ​ត្រង់​ចំណុច​ផ្លូវ​កោង បណ្តាល​ឱ្យ​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​ស្រុង ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ ស្ថិត​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ផ្លូវ​៦០​ម៉​ត្រ​អង្គរ​ឃ្យុ​ង​យូរ កាលពី​ម៉ោង​០៤ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ២០១៦ ។

បើ​តាម​សាក្សី​ ដែល​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​កើតហេតុ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ទើបនឹង​រាំង​បាន​បន្តិច ស្រាប់តែ​ឃើញ​រថយន្ត​ខាងលើ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​២-៧៣៣៣ បើកបរ​មក​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​ពេល​នោះ មាន​ម៉ូតូ​មួយ​គ្រឿង​នៅ​ពីមុខ ស្រាប់តែ​រថយន្ត​នោះ​ឡើង​វ៉ា​ក៏​ជ្រុល​ចង្កូត​ទៅ​ខាង​ប្រឡាយ​ទាំង​កំរាល ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​របួស​ទេ ។

ក្រោយ​ពី​ធ្លាក់​ចូល​ប្រឡាយ​ហើយ ម្ចាស់​ចេញ​មក​ពី​ក្នុង​រថយន្ត​ស្រែក​ជេរ​ឱ្យ​ម៉ូតូ​ដែល​នៅ​ពីមុខ​នោះ​ថា «​ម៉េច​អ្ហែង​បើក​ម៉ូតូ​មិន​ព្រម​ជិះ​កៀន​ផ្លូវ តែ​ម៉ូតូ​បាន​ជិះ​ទៅ​បាត់​ហើយ នៅ​ស្រែក​តែ​ម្នាក់ឯង បង្ក​ឱ្យ​មាន​អ្នក​ចោមរោម​មើល​ពេញ​ផ្លូវ និង​បណ្តាល​ឱ្យ​កកស្ទះ​ចរាចរ​មួយសន្ទុះ ទើប​ឃើញ​សមត្ថកិច្ច​ច​រា​ណ៍​មក​ដល់​អន្តរាគមន៍ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ឧសភា ថា អ្នក​បើករថយន្ត​ពណ៌​ត្រេ​អ៊ី មាន​សភាព​ក្អេងក្អាង មិន​ចង់​និយាយ​ជាមួយ​សមត្ថកិច្ច​ទេ ។ ប្រភព​បន្ត​ថា ម្ចាស់​រថយន្ត​បាន​និយាយ​បន្ថែម​ថា ចំពោះ​រថយន្ត​របស់​គេ​ចេះ​ដោះស្រាយ​ហើយ មិនបាច់​ខាង​សមត្ថកិច្ចមក​ជួយ​ដោះស្រាយ​ទេ ចាំ​គេ​រក​រថយន្ត​ស្ទូច​ចេញ​ដោយ​ខ្លួនឯង មិនបាច់​រំខាន​សមត្ថកិច្ច​ទេ ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​សួរនាំ​រួច កម្លាំង​ជំនាញ​បាន​សួរ​ឈ្មោះ ប៉ុន្តែ​ម្ចាស់​រថយន្ត​ពណ៌​ត្រេ​អ៊ី​នោះ ពាក់​ស្លាក​លេខ ខេមរ​ភូមិន្ទ ២.៧៣៣៣ បើកបរ​មក​ពី​កើតមក​លិច បម្រុង​បត់​ទៅ​ជើង បាន​ឡើង​វ៉ា​ម៉ូតូ​មិន​ប្រយ័ត្ន​ក៏​ជ្រុល ហួស​ធ្លាក់​ទៅ​ប្រឡាយ នៅ​ពី​ខាងកើត ឈាង​ខាងជើង​ផ្លូវ​៦០​ម៉ែត្រ បាន​ប្រាប់​ថា មិនបាច់​យកឈ្មោះ​ខ្ញុំ​ធ្វើ​អី​ទេ ព្រោះ​ខ្ញុំ​បើក​ធ្លាក់​ប្រឡាយ​ដោយ​ខ្លួនឯង មិន​បាន​ទៅ​បុក​ជាមួយ​អ្នក​ណា ឱ្យ​របួស​នោះ​ទេ ពេល​នោះ​សមត្ថកិច្ច​ក៏​ដកខ្លួន​ចេញពី​កន្លែង​កើតហេតុ​នោះ​អស់​ទៅ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា រថយន្តក្រុងមួយ គ្រឿងខណៈកំពុងធ្វើដំណើរ ដល់ចំណុចខាងលិច ខ្លោងទ្វាវត្តស្ទឹងបត់ ចម្ងាយប្រមាណ ១០០ម៉ែត្រ លើផ្លូវជាតិលេខ៥ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានដាច់កង់មុខនៅម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២២ ខែមីនា នេះ បណ្តាលឲ្យអ្នកដំណើរ ទំាងអស់ភ័យព្រលឹងចុង ប៉ុន្តែសំណាងល្អគ្មានមនុស្សរបួស និងស្លាប់។

លោក សៅ សារឿន នាយផ្នែកនគរបាលសណ្តាប់ធ្នាប់ ក្រុងប៉ោយប៉ែត បានឲ្យដឹងថាមុនពេល កើតហេតុមាន រថយន្តក្រុង ម៉ាក HYUNDAI ព៌ណក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩០០៣ ដែលបើកដោយឈ្មោះ ចក់ ភេទប្រុស អាយុ៥១ឆ្នាំនេះ បានបើកពីលិចមកកើត ក្នុងល្បឿនលឿន ដែលក្នុងរថយន្តមាន អ្នកដំណើរ៣នាក់ លុះបើកមកដល់ចំណុច កើតហេតុរថយន្ដ ក្រុងបានដាច់កង់ ខាងមុខផ្នែកខាងស្ដាំ បណ្ដាលឲ្យរថយន្ដរ៉េចង្កូត ធ្លាក់ចូលក្នុងប្រឡាយ ខាងស្ដាំផ្លូវតែម្ដង ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសឬស្លាប់បាត់បង់ ជីវិតនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កើត​រឿង​​ចឹង​​​ហើយ! ដេញប៉ូលិស​មិនឱ្យ​អន្តរា​គមន៍​

កើត​រឿង​​ចឹង​​​ហើយ! ដេញប៉ូលិស​មិនឱ្យ​អន្តរា​គមន៍​

កើត​រឿង​​ចឹង​​​ហើយ! ដេញប៉ូលិស​មិនឱ្យ​អន្តរា​គមន៍​