ផ្លាស់​ប្តូរ​ “សក់ស្កូវ​” ឱ្យ​ “ខ្មៅ​រលោង” ​ដោយ​ឱសថ​ធម្មជាតិ

នៅពេលឈានចូលវ័យចំណាស់បន្តិចបញ្ហាដែលប្រឈមរបស់ស្ត្រីបុរសនោះ គឺសក់ឡើងស្កូវមួយៗដែលនេះជាឧប
សគ្គយ៉ាងខ្លាំងក្លាដល់ការព្រួយបារម្ភពីការឈានដល់វ័យចំណាស់ឆាប់រហ័ស ។ បើចង់ទប់ស្កាត់រាល់បញ្ហាដែលកើតឡើងតាមធម្មជាតិទាំងនេះលោកអ្នកអាចអនុវត្តវិធីទប់ស្កាត់សក់ស្កូវតាមវិធីដូចខាងក្រោម ៖

ស្លឹកត្រចៀកក្រាញ់

ផ្លាស់​ប្តូរ​ “សក់ស្កូវ​” ឱ្យ​ “ខ្មៅ​រលោង” ​ដោយ​ឱសថ​ធម្មជាតិ

ជួយកាត់បន្ថយសក់ស្កូវឱ្យថយតិចចុះ ។ វិធីអនុវត្តគឺឱ្យយកស្លឹកត្រចៀកក្រាញ់មកកិនលាយជាមួយទឹកស្អាត
រួចប្រើស្បែមកច្រោះយកកាកចេញ រួចហើយយកមករំងាស់ជាមួយប្រេងដូង ។ បន្ទាប់មកត្រូវយកល្បាយនោះមកច្របល់លើសរសៃសក់ឱ្យសព្វ ទុកចោលឱ្យបានប្រមាណ ២-៣ នាទី ឬ យកតែទឹកស្លឹកត្រចៀកក្រាញ់ ( ដោយមិនចាំបាច់រំងាស់ជាមួយប្រេងដូង ) មកផ្អាប់លើសរសៃសក់ឱ្យសព្វ ទុកចោលចំនួូន ២០ នាទីរួចកក់សក់ដោយសាប៊ូតាមធម្មតាចេញវិញ ។

ខ្ញីស្រស់

ផ្លាស់​ប្តូរ​ “សក់ស្កូវ​” ឱ្យ​ “ខ្មៅ​រលោង” ​ដោយ​ឱសថ​ធម្មជាតិ

ជាតិហឹររបស់ខ្ញី្មិនត្រឹមតែកាត់បន្ថយការរលាកក្លាយប៉ុណ្ណោះទេ ប៉ុ់ន្តែវានៅអាចជួយបំបាត់អាការសក់ស្កូវបានទៀត
ផង ។ វិធីអនុវត្ត គឺឱ្យនាំយកខ្ញីស្រស់មកបុកឱ្យម៉ត់បន្ថែមទឺកឃ្មុំចុះទៅប្រមាណ ១ ស្លាបព្រាបាយរួចកូរចំណែកលាយផ្សំទាំងនេះបញ្ចូលគ្នាឱ្យបានល្អ ។ បន្ទាប់ពីនោះឱ្យនាំយកទៅប្រើប្រាស់ច្របល់លើសរសៃសក់ឱ្យសព្វដោយទុកចោលចំនួន ២០ នាទីរួចលាងដោយទឹកស្អាតចេញវិញ ។
រូបមន្តនេះបើយើងអនុវត្តបានញឹកញាប់នោះ រយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះអាចជួយឱ្យសរសៃសក់ឡើងរលើប
រលោង និង មានពត៌ខ្មៅបន្តិចម្តងៗមកវិញជាពុំខាន ។

ខ្ទឹមបារាំង

ផ្លាស់​ប្តូរ​ “សក់ស្កូវ​” ឱ្យ​ “ខ្មៅ​រលោង” ​ដោយ​ឱសថ​ធម្មជាតិ

បើមានការពិបាកចិត្តបញ្ហាសក់ស្កូវកុំអាលរុញរាឱ្យនាំយកខ្ទឺមបារាំងស្ស់មកហាន់ច្របាច់យកទឹក មកច្របល់លើសរ
សៃសក់របស់អ្នកឱ្យបានសព្វដោយទុកចោលចំនួន ១០-១៥នាទីរួចធ្វើការកក់សក់ចេញវិញ។
តាមការស្រាវជ្រាវបង្ហាញថាខ្ទឺមបារាំងក្រៅពីមានគុណសម្បត្តិក្នុងការជួយបំបាត់សក់ស្កូវហើយនៅជួយបន្ថយអាការស
ក់ជ្រុះបានផង។ហេតុនេះបើស្ត្រីបុរសណាព្រួយបារម្ភពីសក់ជ្រុះឬសក់ស្កូវមុនអាយុអាចប្រើខ្ទឺមបារាំងក្នុងការបំបាត់បាន
ពីព្រោះថាវាផ្តល់ផលគ្រាន់គួរជាទីពេញចិត្តផង ។

បន្លែផ្ទី

ផ្លាស់​ប្តូរ​ “សក់ស្កូវ​” ឱ្យ​ “ខ្មៅ​រលោង” ​ដោយ​ឱសថ​ធម្មជាតិ

ការបរិភោគបន្លែផ្ទីជាប់ជាប្រចាំ ក្រៅពីអាចជួយឱ្យរាងកាយរឹងមាំហើយ វានៅជួយដល់សម្រស់ឱ្យស្រស់ស្អាតបានថែម
ទៀត ។ ជាមួយគ្នាការបរិភោគបន្លែផ្ទីនៅជួយឱ្យសក់ខ្មៅរលើបរលោងមិនងាយនឹងកើតសក់ស្កូវ ។
វិធីអនុវត្តគឺឱ្យយកស្លឹកផ្ទីមកបុកហើយច្របាច់ចម្រោះយកទឹកមកលាបសរសៃសក់ ដោយទុកចោលចំនួន ១៥-២០ នាទី ។ ត្រូវឧស្សាហ៍អនុវត្តវិធីនេះជាប្រចាំក្នុងមួយសប្តាហ៍ឱ្យបាន ២- ៣ លើកនោះ នឹងជួយឱ្យសរសៃសក់របស់អ្នកដែល សុទ្ធតែស្កូវសនោះ នឹងប្រែពណ៌មកជាខ្មៅរលើបរលោងពុំខាន ។

ស្លឹកត្របែក

ផ្លាស់​ប្តូរ​ “សក់ស្កូវ​” ឱ្យ​ “ខ្មៅ​រលោង” ​ដោយ​ឱសថ​ធម្មជាតិ

បរិភោគផ្លែក្របែកជំនួយដល់សុខភាព រីឯស្លឹកត្របែកវិញក៏ជាឱសថជួយបំបាត់សក់ស្កូវបានដូចគ្នា។វិធីអនុវត្តគឺឱ្យនាំយកស្លឹកត្របែកមួយក្តាប់ដៃមកបុកលាយជាមួយទឹក ច្របាច់យកទឹកប្រើច្របល់សរសៃសក់ឱ្យសព្វ។ត្រូវឧស្សាហ៍អនុវត្តវិធីនេះឱ្យបានជាប់ជាប្រចាំនឹងជួយឱ្យសរសៃសក់ដែលទើបឡើងស្កូវរបស់អ្នកនឹងផ្លាស់ប្តូរបន្តិចម្តងៗរហូតក្លាយជាខ្មៅមកវិញពុំខាន ។

ម្រេច

ផ្លាស់​ប្តូរ​ “សក់ស្កូវ​” ឱ្យ​ “ខ្មៅ​រលោង” ​ដោយ​ឱសថ​ធម្មជាតិ

បើចង់បំបាត់នូងអាការទាំងនេះឱ្យអ្នកនាំយកម្រេចខ្មៅមកបុកលាយជាមួយទឹកដោះគោយូកឺត ឱ្យម៉ត់ល្អប្រើច្របល់
លើសរសៃសក់ឱ្យសព្វដោយទុកចោលចំនូួន ១៥ នាទី ។ ការប្រើរូបមន្តនេះស្បែកក្បាលរបស់អ្នកទទួលរងក្តៅហិរបន្តិច ពិតមែនប៉ុន្តែវាអាចជួយបំបាត់អាការសក់ស្កូវមួយកម្រិតទៅវិញ ។ ត្រូវចងចាំថាពលប្រើផ្អាប់លើក្បាលឱ្យទុកចោលចំនូួន ១៥ នាទី ឬ យូរជាងនេះ ក៏បានអាស្រ័យដែលយើងអាចទ្រាំជាមួយអាការនេះយូរជាងនេះក៏បាន ។
វិធីនេះក្រៅពីជួយឱ្យសក់ខ្មៅរលើបរលោកហើយនៅជួយឱ្យសរសៃសក់ឡើងទន់រលោងដូចធម្មជាតិថែមទៀត ៕

ប្រភពោ៖ pmhotnews

  • ផ្លាស់​ប្តូរ​ “សក់ស្កូវ​” ឱ្យ​ “ខ្មៅ​រលោង” ​ដោយ​ឱសថ​ធម្មជាតិ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:សុខភាព
Tags: