តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​ពេល​ដែល​អ្នក​ញ៉ាំ​ផ្សិត​ម្ជុរ​?

តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​ពេល​ដែល​អ្នក​ញ៉ាំ​ផ្សិត​ម្ជុរ​?

​នៅ​កោះ​តៃវ៉ាន់​មាន​អ្នក​ដែល​ពិសារ​ផ្សិត​ម្ជុរ​នេះ​ហើយ​កើត​មាន​អា​ការៈពុល​ដែល​បញ្ជូលទៅ​មន្ទីរពេទ្យជា​បន្ទាន់​។ ដូចនេះ​នៅពេល​ដែល​អ្នក​ញ៉ាំ​ផ្សិត​នេះ តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​រឿង​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នកទិញ​ផ្សិត​នេះ​មក​ចម្អិន ប្រសិន​ជា​វា​មាន​លក្ខណៈ​តូច​ពេក ហើយ​ធំ​ពេក ចូល​អ្នក​កុំ​ទិញ​ឲ្យសោះ ព្រោះ​វា​អាច​មាន​ថ្នាំ​ក្នុង​នោះ​ដែល​អាច​ធ្វើឲ្យ​អ្នក​ពុលបាន​។​
  2. ​នៅពេល​ដែល​អ្នក​ចម្អិន​ផ្សិត​នេះ អ្នក​គួរតែ​ចម្អិន​វាឲ្យ​ឆ្អិន ព្រោះ​នៅពេលដែល​មិន​ទាន់​ឆ្អិន ហើយ​អ្នក​យក​មក​ញ៉ាំ វា​អាច​ធ្វើឲ្យ​មេរោគ​ទាំងនោះ​មិនទាន់​ងាប់អ​ស់ ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​អា​ការៈពុល ហើម​ពោះ ឬ​ក្អួត​ជាដើម​។​
  3. ​នៅពេល​ដែល​អ្នក​លាង​ផ្សិត​ម្ជុរ​នេះ អ្នក​គួរតែ​លាង​វា​ឲ្យបាន​ច្រើន​ដង ហើយ​មុនពេល​ដែល​យក​ទៅ​ចម្អិន អ្នក​ត្រូវ​តែ​យក​វា​ទៅ​ស្រស់ទឹកក្តៅ​ចេញ​ម្តង ដើម្បី​ឲ្យ​ជាតិ​គីមី​ទាំងនោះ​អាច​ចេញ​ពី​ក្នុង​ផ្សិត​ទាំង​នោះ​អស់ នោះ​អ្នក​អាច​ញ៉ាំ​ដោយ​សុវត្ថិភាព​ជា​មិនខានឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។