តំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​លោក ញ៉យ ចំរើន ថា​ការ​សាល​ដីកា​របស់​តុលាការ​លើ​អ្នក​វាយ​ដំ​លោក​ជា​រឿង​អស់​សំណើច​

តុលាការ​ខ្មែរ​បាន​កាត់​ទោស​ឲ្យ​អង្គរក្ស​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ៣នាក់​ជាប់​គុក​១​ឆ្នាំ​ពី​បទ​វាយ​ដំ​ហិង្សា​លើ​តំណាង​រាស្ដ្រ​បក្ស​​សង្គ្រោះ​ជាតិ​២នាក់​នៅ​ក្រៅ​របង​រដ្ឋ​សភា​ជាតិ​កាល​ពី​ឆ្នាំ​មុន។