CR7 នឹង​អវត្តមាន​ពេល​ព័រទុយហ្គាល់ ប៉ះ​អង់គ្លេស​សប្ដាហ៍​នេះ

Cristiano Ronaldo​ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ បាន​លើក​ឡើង​ថា ខ្លួន​នឹង​​ខក​ខាន​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ ដោយ​សុំ​ពេល​សម្រាក មុន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ Euro 2016 នៅ​ប្រទេស​បារាំង។

 

CR7 នឹង​អវត្តមាន​ពេល​ព័រទុយហ្គាល់ ប៉ះ​អង់គ្លេស​សប្ដាហ៍​នេះ

Ronaldo ឈ្នះពាន UEFA Champions League កាលយប់ថ្ងៃសៅរ៍

 

Ronaldo ​បាន​ស៊ុត​គ្រាប់​ប៉េណាល់ទី​ចុង​ក្រោយ ​ជួយ​ឲ្យ​ក្រុម​ Real Madrid ​​ឈ្នះ​ Atletico Madrid ​​លើក​ពាន​ UEFA Champions League ​ទី​១១​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ កាល​ពី​យប់​ថ្ងៃ​សៅរ៍។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ គឺជា​កីឡាករ​ម្នាក់ ដែល​លេង​ឲ្យ​ក្រុម​ស្ដេច​ស ច្រើន​​នាទី​ជាង​គេ​បំផុត​រដូវ​កាល​នេះ។

 

នៅ​ពេល​អ្នក​កាសែត​សួរ​ថា តើ​លោក​អាច​នឹង​លេង​ទេ​ ពេល​ប៉ះ​អង់គ្លេស? Ronaldo បាន​ឆ្លើយ​តប​ថា៖ “អត់​ទេ! សូម​ឲ្យ​ជើង​របស់​ខ្ញុំ បាន​សម្រាក​ខ្លះ។ ឥឡូវ​គឺជា​ពេល​ដែល​ខ្ញុំ​ត្រូវ​សម្រាក ​និង​មាន​ពេល​៦​ថ្ងៃ ដើម្បី​ត្រៀម​លេង​ Euro 2016 ឲ្យ​បាន​ល្អ។ ខ្ញុំ​ហត់​នឿយ​ណាស់…ខ្ញុំ​លេង​​ច្រើន​ជាង​ ៤០០០​នាទី​រដូវ​កាល​នេះ​ ​និង​​លេង​ច្រើន​ជាង​គេ​​បំផុត​នៅ​ក្នុង​ក្រុម។ នោះ​មាន​ន័យ​ថា ខ្ញុំ​នៅ​តែ​ល្អ ​ហើយ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ល្អ ​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត”។

 

CR7 នឹង​អវត្តមាន​ពេល​ព័រទុយហ្គាល់ ប៉ះ​អង់គ្លេស​សប្ដាហ៍​នេះ

 

អង់គ្លេស នឹង​ប៉ះ​ព័រទុយហ្គាល់ ​នៅ​កីឡដ្ឋាន​ជាតិ​ Wembley​ ​នា​ថ្ងៃ​ព្រហស្បតិ៍ ​សប្ដាហ៍​នេះ​ ក្នុង​ប្រកួត​មិត្តភាព​លើក​ចុង​ក្រោយ​ មុន​​​ទៅ​​ប្រកួត​នៅ​​ Euro 2016 ប៉ុន្តែ​ព័រទុយហ្គាល់ ​នឹង​ត្រូវ​ប៉ះ​​ក្រុម​អេស្តូនី ក្នុង​ប្រកួត​មិត្តភាព​មួយ​ប្រកួត​ទៀត នា​ថ្ងៃ​ទី​៨ ខែ​មិថុនា​​ មុន​ដល់​ប្រកួត​ Euro 2016៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ theguardian