រក​ឃើញ​ម្ចាស់​ជ័យលាភី​គំនិត​អាជីវកម្ម Startup Weekend Women’s Edition

Startup Weekend Women’s Edition កម្មវិធី​បង្កើត​គំនិត​អាជីវកម្ម​ដំបូង​សម្រាប់​ស្ត្រី បាន​បញ្ចប់​ហើយ​កាល​ពី​យប់​មិញ ព្រម​ទាំង​បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​គំនិត​អាជីវកម្ម ៣​ក្រុម ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​គណៈកម្មការ​ច្រើន​ជាង​គេ។

 

រក​ឃើញ​ម្ចាស់​ជ័យលាភី​គំនិត​អាជីវកម្ម Startup Weekend Women’s Edition

 

នៅ​ថ្ងៃ​ទី៣ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កម្មវិធី Startup Weekend Women’s Edition ក្រុម​ទាំង​៧ ​បាន​សហការ ពិភាក្សា​គ្នា និង​ស្វែងរក​គំនិត​អាជីវកម្ម​តាំង​ពី​ម៉ោង ៩​ព្រឹក​រហូត​ដល់​យប់ ក្រោម​ការ​​ណែនាំ​ពី​អ្នក​ជំនាញៗ (Mentor) ជា​ច្រើន​រូប មាន​បទពិសោធន៍​មកពី​បណ្ដា​ក្រុមហ៊ុន​នានា ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​គណៈកម្មការ​ផ្ដល់​ពិន្ទុ (Judge) ៥ រូប។

 

ទីបំផុត គំនិត​អាជីវកម្ម​សេវា​ដឹកជញ្ជូន Send Secure (Send Secure delivery service) បាន​ទទួល​ការ​គាំទ្រ​ពី​គណៈកម្មការ​ជាប់​ចំណាត់​ថ្នាក់​លេខ១។ ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​លើ​គំនិត​អាជីវកម្ម​សេវា​មើលថែ​ទារក Mea Dos (Mea Dos babysitter service)។ ចំណែក​ចំណាត់​ថ្នាក់​លេខ៣ បាន​ទៅ​លើ​សេវា​ប្រឹក្សា CamBiz Agent (CamBiz Agent consulting service)។ ​​

 

រក​ឃើញ​ម្ចាស់​ជ័យលាភី​គំនិត​អាជីវកម្ម Startup Weekend Women’s Editionក្រុម​លេខ១៖ គំនិត​អាជីវកម្ម Send Secure delivery service

 

រក​ឃើញ​ម្ចាស់​ជ័យលាភី​គំនិត​អាជីវកម្ម Startup Weekend Women’s Editionក្រុម​លេខ២៖ គំនិត​អាជីវកម្ម Mea Dos babysitter service

 

រក​ឃើញ​ម្ចាស់​ជ័យលាភី​គំនិត​អាជីវកម្ម Startup Weekend Women’s Editionក្រុម​លេខ៣៖ គំនិត​អាជីវកម្ម CamBiz Agent consulting service

 

កម្មវិធី Startup Weekend Women’s Edition បាន​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ រយៈ​ពេល ៣​ថ្ងៃ​ជាប់​គ្នា គឺ​ទី​២៧-២៩ ឧសភា នៅ​មជ្ឈមណ្ឌល​ធ្វើ​ការ​រួមគ្នា Emerald Hub Coworking Space ដែល​មាន​អាសយដ្ឋាន​ជាន់​ទី ១១ អាគារ​សាកល​វិទ្យាល័យ​អន្តរជាតិ​ភ្នំពេញ បូរី​កីឡា។ កម្មវិធី​នេះ មាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ (Judge) ៥ រូប ដែល​សុទ្ធ​តែ​ជា​ម្ចាស់​អាជីវកម្ម​ជោគជ័យ និង​អ្នក​ណែនាំ​ជំនាញៗ​មាន​បទពិសោធន៍​មកពី​បណ្ដា​ក្រុមហ៊ុន​នានា ព្រម​ទាំង​មាន​អ្នក​ចូលរួម​ជា​ច្រើន​នាក់៕

 

ចុចអាន៖ កម្មវិធី​បង្កើត​គំនិត​អាជីវកម្ម​ដំបូង​សម្រាប់​ស្ត្រី នឹង​បញ្ចប់​នៅ​ល្ងាច​នេះ​ហើយ

ចុចអានStartup Weekend Women’s Edition កម្មវិធី​បង្កើត​គំនិត​អាជីវកម្ម​ដំបូង​សម្រាប់​ស្ត្រី

 

អត្ថបទ៖ គង់ វិសាល