អ៊ឹម ជីវ៉ា បញ្ឆិតបញ្ឆៀង​ចំអក​ឲ្យ​បុគ្គល ​ដែល​អួតខ្លួន​ប្រើ​សុទ្ធ​របស់ ​Brand

អ៊ឹម ជីវ៉ា បញ្ឆិតបញ្ឆៀង​ចំអក​ឲ្យ​បុគ្គល ​ដែល​អួតខ្លួន​ប្រើ​សុទ្ធ​របស់ ​Brand



ភ្នំពេញ ៖ មិន​ដឹង​ថា ​ចង់​​រិះគន់សំដៅទៅ​លើ​មនុស្ស​ណា​ម្នាក់​ទេ ​ស្រាប់តែ​សុខៗ​តារា​ប្រុស​រូប​សង្ហា​ លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​លោក អ៊ឹម ជីវ៉ា បាន​បញ្ចេញ​អារម្មណ៍​បែប​សើច​ចំអក​ លើ​បុគ្គល​ដែល​និយម​បង្អួត​សម្ញែង​ ការប្រើប្រាស់​សម្ភារៈ​មានតម្លៃ​ថ្លៃៗ​ (Brand) ។

តាមរយៈ​ហ្វេស​ប៊ុក​របស់​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ ៣​ឬ​៤​ស្លឹក ​ដោយ​និយាយ​បែប​ចំអក​បញ្ឆិតបញ្ឆៀង ​តែ​មិនបាន​សំដៅ​ឲ្យ​ចំ​ឈ្មោះ​បុគ្គល​ណា​ម្នាក់​ទេ​ ហើយ​បែរជា​លោក​និយាយ​លើក​អួត​ពី​ខ្លួនឯង​ ជាមួយ​ការ​បង្ហាញ​ម៉ូតូ​កញ្ចាស់ ​ព្រម​នឹង​ឈុត​សម្លៀកបំពាក់​ មាន​ក្រមា​បង់ក​ផង​នោះ​ថា មួយ​ឈុត​ក្នុង​ខ្លួន​លោក​នេះ​ បើ​បូក​សរុប​ចូលគ្នា​ទាំងអស់​ គឺ​ចំណាយ​លុយ​ទិញ​រហូតដល់​ទៅ​ ជិត​២​ម៉ឺន​ដុល្លារ​ឯណោះ។

លោក អ៊ឹម ជីវ៉ា បាន​សរសេរ​បញ្ជាក់​បែប​នេះ​ថា ថ្ងៃនេះ​បង្ហាញ​ពី​របស់​ប្រេនៗ​របស់ខ្ញុំ​ គឺ​ម៉ូតូ​នេះ​តម្លៃ 10,000$ ,​ក្រមា​បង់ក​តម្លៃ 1,000$ ,​អាវ​ក្រហម​តម្លៃ 3,000$ , ខោ​តម្លៃ 4,000$ ,​ស្បែកជើង​តម្លៃ 1,500$ សរុប​តម្លៃ​ដែល​ខ្ញុំ​ពាក់​ក្នុង​ដំណើរ​កម្សាន្ត​នៅ​ព្រឹក​នេះ ​គឺ​ជិត 20,000$ ដើម្បី​ជិះ​ទិញ​ខ្យង​ និង​ក្តាម​យក​មក​ហូប​ជាមួយ​បាយកក​…..​។

អ៊ឹម ជីវ៉ា បញ្ឆិតបញ្ឆៀង​ចំអក​ឲ្យ​បុគ្គល ​ដែល​អួតខ្លួន​ប្រើ​សុទ្ធ​របស់ ​Brand

ថ្វីត្បិតតែ​ការ​បញ្ចេញ​សា​បែប​ បញ្ឆិតបញ្ឆៀង​នេះ ​មិនបាន​សំដៅ​ឲ្យ​ចំ ​ឈ្មោះ​លើ​បុគ្គល​ណា​ក៏​ដោយ​ តែ​បើ​តាមរយៈ​សម្ដី​ខាង​លើ​នេះ​ មាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន បាន​ដាក់​ការ​សន្និដ្ឋាន​ថា ​ទំនង​អាច​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា ផ្លែផ្កា​រិះគន់​ និង​ចំ​អក​ឲ្យ​តារា​ស្រី​២​ឬ​៣​រូប​ គឺ​តារា​ស្រី​នាង ព្រីម លីហ្សា ,​វ៉ាង ស្រីណូ ឬ លី ច័ន្ទ​សីហា ក៏​ថា​បាន​ព្រោះ​ថ្មីៗ​នេះ ​តារា​បី​ដួង​នេះ​បាន​កំពុងតែ​និយាយ​អួត​ពី​ការ​ប្រើប្រាស់​សម្ភារៈ​ ម៉ាក​ល្បីៗ​មានតម្លៃ​រាប់ពាន់​ដុល្លារ ​ឌឺដង​ដាក់គ្នា​។

គេ​ចាំ​បាន​ថា កាលពី​ថ្មីៗ​នេះ​នា​ឱកាស​ចូលរួម​ពិធី​មង្គលការ​ របស់​តារា​ប្រុស​ឌី​ជេ រតនា នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ ​កញ្ញា ព្រីម លីហ្សា បាន​បញ្ចេញ​ឈុត​សម្លៀកបំពាក់​ ដែល​ខ្លួន​នាង​អះអាង​ថា មានតម្លៃ​ថ្លៃ​កប់​ពពក​ ​រហូតដល់​ទៅ​១​ម៉ឺន​ដុល្លារ​ឯណោះ​សម្រាប់​មួយ​ឈុត ​ដែល​នាង​ស្លៀក​ពាក់​នោះ​។ ប៉ុន្តែ​ទន្ទឹម​ជា​មួយគ្នានេះដែរ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ក៏​មាន​តារា​ស្រី​កញ្ញា វ៉ាង ស្រីណូ បាន​បង្អួត​សម្ញែង​ពី​ការ​ចំណាយ​លុយ​ជាង​៥​ពាន់​ដុល្លារ​ ដើម្បី​ទិញ​កាបូប​ពី​ប្រទេស​ថៃ​ផង​ដែរ។

ដោយឡែក​សម្រាប់​កញ្ញា លី ច័ន្ទ​សីហា ឯណោះ​វិញ​ កាលពី​៣​ថ្ងៃមុន​ នាង​ក៏​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ ខណៈ​មាន​គេ​មើលងាយ​លើ​សមត្ថភាព ​នាង​ចំពោះ​ការប្រើប្រាស់​របស់ Brand ដោយ​នាង​ប្រតិកម្ម​តប​វិញ​ថា មិនមែន​ខ្ញុំ​អ្នកមាន​លុយ​ចាយ​មិន​អស់​ទេ តែ​របស់​ត្រឹម ៤០០០​ដុល្លារ ឬ ៥០០០​ពាន់​ដុល្លារ​ខ្ញុំ​ក៏​មាន​ប្រើ​ដែរ​ ហើយ​របស់​ដែល​ប្រើ​រាល់ថ្ងៃ​ក៏​មិន​ថោក​ដែរ​ ចឹង​កុំ​ចេះតែ​ហ៊ាន​និយាយ​ថា ​គេ​មិន​ដែរ​ស្គាល់​៕
អ៊ឹម ជីវ៉ា បញ្ឆិតបញ្ឆៀង​ចំអក​ឲ្យ​បុគ្គល ​ដែល​អួតខ្លួន​ប្រើ​សុទ្ធ​របស់ ​Brand