ឪពុក​ម្តាយ​មានធុរៈ​ឡើង​ទៅ​ខេត្ត ផ្ញើ​កូន​ជាមួយក្រុម​ស្ទាវ​បែកថ្នាំ ត្រូវពួកវា ​អារ.ក​សម្លាប់​

ឪពុក​ម្តាយ​មានធុរៈ​ឡើង​ទៅ​ខេត្ត ផ្ញើ​កូន​ជាមួយក្រុម​ស្ទាវ​បែកថ្នាំ ត្រូវពួកវា ​អារ.ក​សម្លាប់​



បាត់ដំបង ៖ កុមារា​ដែល​ទើបតែ​មាន​អាយុ​៤​ឆ្នាំ ត្រូវ​បាន​ឃាតក​អារ. ក សម្លាប់​ដេក​ត្រាំ​ក្នុង​ថ្លុក​ឈាម យ៉ាង​សាហាវ​ជាទីបំផុត ខណៈ​ដែល​ឪពុក ម្តាយ​របស់​ក្មេង​ប្រុស​រូប​នេះ​ មានធុរៈ​ត្រូវ​ឡើង​ទៅ​ខេត្ត​បាត់ដំបង ហើយ​ក៏បាន​ផ្ញើ​កូន​ឲ្យ​នៅ​ជាមួយ​ក្រុម​យុវជន​ស្ទាវៗ​ ដែល​រស់នៅ​ក្នុង​ភូមិ​ជាមួយគ្នា ទីបំផុត​កូនប្រុស ​ត្រូវ​បាន​ក្រុម​ក្មេង​ពាល​ទាំងនោះ​អារ. ក​ សម្លាប់​តែម្តង​នៅ​ក្នុង​ផ្ទះ ហើយ​នាំគ្នា​គេចខ្លួន​បាត់​អស់រលីង ។​

យោង​តាម​ប្រភព​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​ទី៣០ ខែឧសភា ឆ្នាំ២០១៦​ប្រហែល​ម៉ោង​១០​យប់ នៅ​ចំណុច​ក្រុមទី​៥ ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ ប៊ូ ហិន ភេទ​ប្រុស​អាយុ ១៦ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ រួម​នឹង​បក្ខពួក​ចំនួន​២​នាក់​ទៀត​ ដែល​មាន​ឈ្មោះ មិត្ត ប៉ុច ភេទ​ប្រុស អាយុ​២៧ ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង មក​ស្នាក់នៅ​ក្នុង​ភូមិ ព្រៃធំ និង​ម្នាក់ទៀត​ឈ្មោះ ប៉ង់​ភេទ​ប្រុស​អាយុ ២០ឆ្នាំ រីឯ​កុមារា​រងគ្រោះ​មានឈ្មោះ ខា បញ្ញាន ភេទ​ប្រុស អាយុ៤ ឆ្នាំ។

តាម​ការ​រៀបរាប់​ពី​ឪពុក ម្តាយ​ក្មេង​រងគ្រោះ ឈ្មោះ ច​យ ខា អាយុ៤០ឆ្នាំ និង​ម្តាយ​ឈ្មោះ អ៊ុង អន អាយុ៥០ឆ្នាំ​បាន​និយាយ​ថា នៅ​ល្ងាច​មុន​ពេល​កើតហេតុ ​គឺ​ខ្លួន​មានធុរៈ​ចាំបាច់​ ត្រូវ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ខេត្ត​បាត់ដំបង ហើយ​ក៏បាន​ផ្ញើ​កូនប្រុស​ឲ្យ​នៅ​ជាមួយ​ក្មេង​នៅ​ក្នុង​ភូមិ លុះ​ពេល​ត្រឡប់​មកវិញ​នា​ព្រឹក​ថ្ងៃទី​២៩ខែឧសភា នេះ​ក៏​ស្រាប់តែ​បាន​ប្រទះឃើញ​កូនប្រុស​របស់​ខ្លួន​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម​ទៅ​ហើយ​​ ទើប​ខ្លួន​​ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ឲ្យ​តាម​រក​ចាប់​ឃាតក​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ក្រោយពេល​ស្រាវជ្រាវ សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ជន​ដៃដល់​បាន​ម្នាក់​ឈ្មោះ​ ប៊ូ ហិន ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ម្យ៉ាង​ដោយ​ជន​នេះ​មាន​លក្ខណៈ​ជា​មនុស្ស​បែក​ថ្នាំ​ផង ទើប​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន ដោយ​គេ​បាន​សារភាព​ថា នៅ​យប់​នោះ ​ខ្លួន​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ដោយសារតែ​ក្មេង​ប្រុស​រូប​នេះ​ វា​យំ​ខ្លាំង​ពេក​ទោះ​លួង​យ៉ាងណា ​ក៏​វា​មិន​បាត់​យំ​ដែរ ដោយសារតែ​ដេក​មិនបាន​ផង ​ខ្លួន​ក៏បាន​ទាញ​យក​រណា​អារ​ទឹកកក មក​អារ ក សម្លាប់​តែម្តង​ ដើម្បី​ឲ្យ​វា​បាន​ស្ងាត់​មាត់។

ដោយ​នៅ​កន្លែង​កើតហេតុ​ ​បន្សល់​នូវ​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម និង​រណា​អារ​ទឹកកក​មួយ​ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​តាមដាន​រកមុខ​សញ្ញា និង​បក្ខពួក​របស់​ជនសង្ស័យ​បន្ថែម​ទៀត ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិ​វិធី​នៃ​ច្បាប់៕

ឪពុក​ម្តាយ​មានធុរៈ​ឡើង​ទៅ​ខេត្ត ផ្ញើ​កូន​ជាមួយក្រុម​ស្ទាវ​បែកថ្នាំ ត្រូវពួកវា ​អារ.ក​សម្លាប់​

ឪពុក​ម្តាយ​មានធុរៈ​ឡើង​ទៅ​ខេត្ត ផ្ញើ​កូន​ជាមួយក្រុម​ស្ទាវ​បែកថ្នាំ ត្រូវពួកវា ​អារ.ក​សម្លាប់​