គ្រាប់ពេជ្រធំបំផុតទី២ ក្នុងពិភពលោក ត្រូវបានប្តូឈ្មោះថ្មី (មានវីដេអូ)

គ្រាប់ពេជ្រដ៏ធំបំផុតទី២ក្នុងពិភពលោក មានឈ្មោះថ្មីមួយគឺ «Lesedi La Rona»។ ឈ្មោះនេះមានន័យថា «ពន្លឺបស់យើង» ដែលជាភាសាជាតិរបស់បុតស្វាណា ដែលជាប្រទេសស្ថិតនៅអាហ្វ្រិកខាងត្បូង និងជាកន្លែងដែលគ្រាប់ពេជ្រមានទំហំ១១១១ការ៉ាត់ នេះត្រូវបានគេរកឃើញកាលពីខែវិច្ឆិកា។

Lucara (LUCRF) ដែលជាក្រុមហ៊ុនរបស់កាណាដា និងជាម្ចាស់កម្មសិទ្ធិគ្រាប់ពេជ្រនេះ បានចាត់ទុកថា វាជាគ្រាប់ពេជ្រធំជាងគេបំផុតដែលត្រូវបានរកឃើញក្នុងរយៈពេលច្រើនជាង១០០ឆ្នាំ។ Lucara បានរៀបចំការប្រកួតប្រជែងជាសាធារណៈមួយដើម្បីដាក់ឈ្មោះឲ្យគ្រាប់ពេជ្រនេះ ហើយពួកគេបានជ្រើសរើសយកឈ្មោះ «Lesedi La Rona» ក្រោយពីមានការគាំទ្រច្រើនជាង១១០០០សំឡេង។ លោក William Lamb ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Lucara បានឲ្យដឹងថា៖ «Lesedi La Rona បង្ហាញពីមោទនភាព និងប្រវត្តិសាស្ត្ររបស់ប្រជាជនបុតស្វាណា។ មោទនភាព និងការគាំទ្រដែលត្រូវបានបង្ហាញដោយអ្នកចូលរួមទាំងអស់ក្នុងការប្រកួតប្រជែងនេះ ពិតជាអស្ចារ្យ»។

លោក Lamb បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានទទួលសារអ៊ីមែលមួយ ជាមួយនឹងសំណើដេញថ្លៃក្នុងទឹកប្រាក់៤០លានដុល្លារអាមេរិក ហើយអ្នកវិភាគខ្លះបានប៉ាន់ប្រមាណថា គ្រាប់ពេជ្រនេះអាចមានតម្លៃ៦៦លានដុល្លារអាមេរិក។ គ្រាប់ពេជ្រដែលធំជាងគេបំផុតគឺមានទំហំ៣១០៦ការ៉ាត់ ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ១៩០៥៕

គ្រាប់ពេជ្រធំបំផុតទី២ ក្នុងពិភពលោក ត្រូវបានប្តូឈ្មោះថ្មី (មានវីដេអូ)

ប្រភព៖ baykdang

  • គ្រាប់ពេជ្រធំបំផុតទី២ ក្នុងពិភពលោក ត្រូវបានប្តូឈ្មោះថ្មី (មានវីដេអូ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ជីវិតនិងសង្គម
Tags: