ពិធីបុណ្យ​ឡើងរោង​ឧកញ៉ា ឃ្លាំង មឿង​

Videos


នៅថ្ងៃទី ២៩ និង ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៦ នេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ បានអញ្ជើញចូលរួមពិធីបុណ្យឡើងរោងលោកតាឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា នៅបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង ដែលមានចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីទីរួមខេត្ត និង មានទីតាំងស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ពិធីបុណ្យ​ឡើងរោង​ឧកញ៉ា ឃ្លាំង មឿង​

ពិធីនោះមានការចូលរួមពីប្រពលរដ្ឋប្រមាណជិត ២ ពាន់នាក់ និង រាប់បាត្រព្រះសង្ឃ ១៥០ អង្គ ព្រមទាំងមានការចូលរួមពីលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត និង ព្រះសង្ឃនិមន្តមកពីវត្តចំនួន ៩ ក៏ចូលរួមក្នុងពិធិបុណ្យនេះផងដែរ ។

ពិធីបុណ្យ​ឡើងរោង​ឧកញ៉ា ឃ្លាំង មឿង​

លោក ម៉ៅ សោភ័ណ្ឌ ជាអ្នកគ្រប់គ្រងបូជនីយដ្ឋានបានរាយការណ៍ពីការកសាង ការអភិវឌ្ឍន៍ និង បានជម្រាបជូនអំពីប្រាក់ចំណូលសម្រាប់ធ្វើការរៀបចំកសាងកែលម្អបូជនីយដ្ឋាននេះ ។ ជារៀងរាល់ឆ្នាំទាំងអាជ្ញាធរទាំងប្រជាពលរដ្ឋ ក្នុង និង ក្រៅខេត្ត តែងតែមកកាន់បូជនីយដ្ឋាន លោកតាឧកញ៉ា ឃ្លាំង មឿង និង លោក ជំទាវ ខាន់ ខៀវ ដើម្បីមកចូលរួមធ្វើបុណ្យក្នុងគោលបំណងសុំសេចក្តីសុខចម្រើន នាំមកនូវភោគផលស្រូវដំណាំ និង លាភសក្ការៈដល់សង្គមជាតិ និង ក្រុមគ្រួសារ ។

ពិធីបុណ្យ​ឡើងរោង​ឧកញ៉ា ឃ្លាំង មឿង​

លោកតាឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ ត្រូវបានគេចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែក្នុងការធ្វើសឹកសង្គ្រាមជាមួយចោរសៀមដើម្បីការពារទឹកដីខ្មែរកាលពីសម័យបុរាណ ។ ទោះបីជារូបរាងកាយ លោក តាឧកញ៉ា និង លោកជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែកិត្តិនាម ភាពល្បីល្បាញ និង ភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាជនទូទាំងខេត្ត ក៏ដូចទូទាំងប្រទេស រហូតដល់សព្វថ្ងៃនេះ ។

ពិធីបុណ្យ​ឡើងរោង​ឧកញ៉ា ឃ្លាំង មឿង​

ដោយហេតុនេះហើយទើបគេនាំគ្នាមកគោរពបូជាធ្វើបុណ្យនេះ ជារៀងរាល់ឆ្នាំ មិនតែប៉ុណ្ណោះ ក៏មានធ្វើពិធីបួងសួងសុំទឹកភ្លៀង ដែលពិធីនេះគេបានធ្វើ ជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ៕

                                                                                                                   សុថាត់

ពិធីបុណ្យ​ឡើងរោង​ឧកញ៉ា ឃ្លាំង មឿង​

ពិធីបុណ្យ​ឡើងរោង​ឧកញ៉ា ឃ្លាំង មឿង​

ពិធីបុណ្យ​ឡើងរោង​ឧកញ៉ា ឃ្លាំង មឿង​

ពិធីបុណ្យ​ឡើងរោង​ឧកញ៉ា ឃ្លាំង មឿង​