ទឹកជំនន់​ភ្លាម​ៗ​នៅ​ក្វា​ង​ទុង​ចិន​ស្លាប់​អ្នកទេសចរ​8​នាក់

អាជ្ញាធរ​មូលដ្ឋាន​អះអាង​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ថា អ្នកទេសចរ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ទឹកជំនន់​ភ្លាម​ៗ​នៅ​ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា កាលពី​ស​ប្តា​ហ៍​មុន​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស​ចិន​រង​ការ​ប៉ះពាល់​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ។ គ្រោះថ្នាក់​ទឹកជំនន់​កាលពី​ថ្ងៃ​ទី​២៨ ឧសភា កើត​មាននៅ​ទីតាំង​ទេសចរណ៍ FENGHAUNGXIA ក្រុង JIANGMEN ជា​កន្លែង​ពួក​អ្នកទេសចរ​ចូល​ចិត្ត​ទៅ​លេង ។ តំបន់​នោះ​នា​ថ្ងៃ​ទី​២៨ ឧសភា ប្រឈម​មុខ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ។ មនុស្ស​៦​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ រួច​ការ​ស្លាប់​របស់​មនុស្ស​៥​នាក់​ត្រូវ​បាន​អះអាង​នា​ថ្ងៃ​ទី​២៨ ឧសភា ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ស្រង់​សាកសព​មនុស្ស​៣​នាក់​ទៀត​នា​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ។

អាជ្ញាធរ​ក្រុង​ប្រកាស​បើក​ការ​ស៊ើបអង្កេត​ដើម្បី​កំណត់​ឱ្យ​ដឹង​ថា ហេតុ​អី​ក៏​ពួក​អ្នកទេសចរ​អនុញ្ញាត​ឱ្យទៅ​កាន់​ទីនោះ ពេល​មានការ​ប្រកាស​អាសន្ន​របស់​ខាង​ឧតុនិយម ៕