Hacker​ ​កូរ៉េ​ខាង​ជើង​ ​ត្រូវ​សង្ស័យ​​លួច​លុយ​ធនាគារ​អន្តជាតិ​

កូរ៉េខាងជើងត្រូវគេសង្ស័យថាមានពាក់ព័ន្ធនឹងករណីលួចលុយពីធនាគារអន្តរជាតិ ដែលមានដូចជា ធនាគារកណ្ដាល បង់ក្លាដេស ធនាគារវៀតណាម ធនាគារហ្វីលីពីន ដែលមានទំហំសាច់ប្រាក់ប្រមាណជាង ១០០ លានដុល្លារ។

Hacker​ ​កូរ៉េ​ខាង​ជើង​ ​ត្រូវ​សង្ស័យ​​លួច​លុយ​ធនាគារ​អន្តជាតិ​
ការអះអាងនេះ ជាការលើកឡើងរបស់ក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធសុវត្ថិភាពកុំព្យូទ័ររបស់អាមេរិក Symantec ។ ពួកគេបង្ហាញថា ការវាយប្រហារទៅលើប្រព័ន្ធរបស់ធនាគារទាំងនោះ គឺមានទម្រង់តែមួយ ដោយប្រើនូវវិធីបញ្ចូល Malware រួចបង្កើតជាទម្រង់ទូទាត់សាច់ប្រាក់ក្លែងក្លាយជាច្រើន។ តែទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋាន ហើយមន្ត្រីសហព័ន្ធរបស់សហរដ្ឋអាមេរិកក៏នៅបន្តស៊ើបអង្កេតបញ្ហាទាំងនេះ។

សបញ្ជាក់ផងដែរថា កូរ៉េខាងជើងធ្លាប់ត្រូវគេសន្និដ្ឋានថាប្រើ Malware ដើម្បីវាយប្រហារទៅលើគេហទំព័ររបស់ Sony ម្ដងរួចទៅហើយបន្ទាប់ពីគេបានចេញផ្សាយរឿង Interview តែករណីនោះត្រូវកូរ៉េខាងជើងបដិសេធ៕
Hacker​ ​កូរ៉េ​ខាង​ជើង​ ​ត្រូវ​សង្ស័យ​​លួច​លុយ​ធនាគារ​អន្តជាតិ​

Hacker​ ​កូរ៉េ​ខាង​ជើង​ ​ត្រូវ​សង្ស័យ​​លួច​លុយ​ធនាគារ​អន្តជាតិ​

 

ប្រែសម្រួល ៖ sabay (រដ្ឋ)
ប្រភព ៖ vocativ, symantec, bigstory

  • Hacker​ ​កូរ៉េ​ខាង​ជើង​ ​ត្រូវ​សង្ស័យ​​លួច​លុយ​ធនាគារ​អន្តជាតិ​已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:កំសាន្ត
Tags: