​គំនុំ​ដល់​ថ្នាក់​​ណា ​ក្មេង​​ប្រុស​៤ឆ្នាំ​ស្លាប់​​ក្នុង​​​ថ្លុក​​ឈាម​

​ខេត្តបាត់​ដំបង ៖ ​​សេចក្តី​​​​រាយ​​​ការ​​ណ៍​​បឋម​​​​ឱ្យ​​ដឹង​​​​ថា យុវជន​២​នាក់​ត្រូវ​​ឃាត់​ខ្លួន​ក្រោយ​​ពី​​​​សង្ស័យ​​​​ថា បាន​​សម​គំនិត​​គ្នា​ប្រ​ព្រឹ​ត្ត​​អំពើ​ឃាត​កម្ម​​ទៅ​លើ​​ក្មេង​ប្រុស​ម្នាក់​​អាយុ​​៤​​ឆ្នាំ កាលពី​វេលា​ម៉ោង​១០​យប់​​ថ្ងៃ​ទី​២៩ ​ឧសភា ស្ថិត​នៅ​​ក្នុងភូមិ​ព្រៃ​ធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​ ។

សមត្ថ​កិច្ច​​​ឱ្យ​​ដឹង​​​ថា ជន​​ស​ង្ស័​យ​​​​ទាំង២នាក់ ម្នាក់​ឈ្មោះ​ប៊ួ ហិន អាយុ​១៦​​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​មិត ប៉ុ​ច អាយុ​២៧​ឆ្នាំ​ ។ ​​ទាំង​២​នាក់ ​​ជា​​ជន​​ញៀន​ថ្នាំ​​ផង បាន​​​ប្រើ​កាំបិត​ធ្វើ​ពីរ​ណារ​កាប់​ទៅ​លើ​​ក្មេង​ប្រុស​ឈ្មោះ​​ខា បញ្ញា អាយុ​៤​ឆ្នាំ ​ស្លាប់​​ក្នុង​ថ្លុកឈាម​ ខណៈ​ឪពុក​​របស់​កុមារ​រា​នោះ​មិន​​នៅផ្ទះ ដោយ​​​ផ្ញើ​កូន​ឲ្យ​នៅ​ជាមួយ​ជនសង្ស័យ ​។

សមត្ត​កិច្ច​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ ដែល​នាំ​ឱ្យ​​ជន​ដៃដល់​ឈាន​ទៅ​កាប់សម្លាប់​កុមា​រា​​នោះ​​ទេ តែ​គ្រាន់តែ​ដឹង​ថា ជន​ដៃដល់​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ក៏​ធ្លាប់​ប្រើប្រាស​ថ្នាំ​ញៀន​ជាមួយ​ឪពុក​ជន​រង​គ្រោះ​ដែរ​។ ពេល​នេះ​ សមត្ថកិច្ច​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ នៅ​​​ប៉ុ​ស្ដិ៍​​នគរបាល​​មូលដ្ឋាន​​​នៅ​ឡើយ ​។