ម៉ោងនេះ ក្រុម​​លោក​ ស្រី ចំរើន ​​ចាំ​​មុខ​​កាំបូឌី​យ៉ាណា​ ប្រឆាំង CNRP

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​៣០ ឧសភា ២០១៦ ក្រុម​​យុវជន​និស្សិត​ប្រមាណ​ជាង​១០០​នាក់ ដឹកនាំ​ដោយ​លោក ស្រី ចំរើន បាន​ជួបជុំ​គ្នា​នៅ​មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ដើម្បី​ធ្វើការតវ៉ា​​ប្រឆាំង​ការ​ដង្ហែ​ញត្តិ​របស់​គណបក្ស CNRP បំណង​​ហែ​​ថ្វាយ​​នៅ​ព្រះ​បរម​រាជ​វាំង ។

ទោះបីជា​យ៉ាងណា គិត​ត្រឹម​វេលា​ម៉ោង​០២ និង​១៨​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ គេ​សង្កេត​ឃើញ​ពុំ​មាន​បាតុភាព​ណាមួយ​កើតឡើង​នោះ​ទេ ។