រឿងអាស្រូវយូរហើយ ទើប​នឹង​ដក​ចេញ

ខេត្តបាត់ដំបង ៖ អធិការ​ក្រុង​បាត់ដំបង ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​គ្រប់បែបគ្រប់យ៉ាង លោក​យឹ​ម វិចិត្រ ត្រូវ​បាន​ប្រកាស​ដក​ពី​តំណែង ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៣០ ​ឧសភា ២០១៦ ​នេះ ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព​លោក​​ឧត្តមសេនីយ៍​ទោ ស ថេ​ត ស្នងការ​ខេត្ត លោកស្នងការ​រង និង​នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​ជិត​៤០០​នាក់ ​ដែល​បាន​ចូល
រួម​ ។

បើ​តាម​សេចក្ដីសម្រេច​របស់​ក្រសួងមហាផ្ទៃ បាន​សម្រេច​ដក​លោក​យឹ​ម វិចិត្រ អធិការ​ក្រុង​បាត់ដំបងឱ្យ​​ទៅ​កាន់​ដំណែង​អនុ​កណ្ដាល​ការិយាល័យ​ភ​ស្ដុភារ នៃ​ស្នងការ​ដ្ធា​ន​នគរបាល​ខេត្ត ។ រីឯ​លោកប៉ា​ង ហ៊ា​ង អធិការរង​ស្រុក​សង្កែ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អធិការ​ក្រុង​បាត់ដំបង ជំនួស​លោក​យឹ​ម វិចិត្រ ដែល​មាន​កេ​រ្ដិ៍​ឈ្មោះ​មិនសូវ​ល្អ​ ។

ពិធី​ប្រកាស​ផ្លាស់​ប្ដូរ​តំណែង​អធិការ​ក្រុង​បាត់ដំបង​ខាងលើ​នេះ ក៏​មានការ​រៀបចំ​បំពាក់​ឋានន្តរស័ក្ដិ ដល់​មន្ត្រី​នគរបាល​ជាង​២៥០​រូប តែងតាំង​មុខ​តំណែង និង​ផ្ទេរតំណែង​មន្ត្រី​មួយ​ចំនួន​ នៅ​ក្នុង​ស្នងការ​ដ្ឋាន​​ខេត្ត​ផង​ដែរ ​។ ការ​ប្រកាស​ដក​លោក​អធិការ​ក្រុង​បាត់​ដំបង​​ខាងលើ​​នេះ គេ​សង្កេត​ឃើញ​មន្ត្រី​តូចតាច​មួយ​ចំនួន ​ហាក់​ញញឹម​រីកមុខ​ដូច​គ្រាប់​ជី ខ​ណៈ​មន្ត្រី​ដែល​ស្និទ្ធ​​នឹង​លោក​អធិការ​​​រូប​​​មួយ​​ចំនួន​សើចសេះ ព្រោះ​អស់​ខ្សែ​។